ព័ត៌មានសង្គម សន្តិសុខ

ប្រកាសជូនអ្នកដែលបាត់ម៉ូតូ ឬផ្លាកលេខ នាពេលកន្លងទៅ សូមមកពិនិត្យ

ភ្នំពេញ៖នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលបានបាត់ម៉ូតូ ឬផ្លាកលេខនាពេលកន្លងទៅសូមមកពិនិត្យ។ជាមួយនោះត្រូវភ្ជាប់មកឯកសារគ្រប់គ្រាន់ ដើម្បីផ្ទៀងផ្ទាត់យកម៉ូតូ ឬផ្លាកលេខទៅវិញ។

ទីកន្លែងផ្ទៀងផ្ទាត់ឯកសារនៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខទូរសព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

សូមបញ្ជាក់ថា កាលពីថ្ងៃថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៤  កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយរកឃើញម៉ូតូ ចំនួន៣១គ្រឿង និងផ្លាកលេខចំនួន១១២បន្ទះ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *