សន្តិសុខ

ក្រុង​ស្វាយរៀង​​រថយន្ត​បើក​បុក​អ្នកជិះ​កង់​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់

ស្វាយរៀង៖​បុរស​អ្នកជិះ​ម្នាក់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ដោយសារ​ជិះ​កង់​មិន​គោរព​សិទ្ធិ​អាទិភាព​ត្រូវ​រថយន្តបុក​បណ្តាលឱ្យ​ស្លាប់​ក្រោយពេល​បញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​។​លើផ្លូវ​បំបែកលេខ​១១៤​ស្ថិត​ក្នុងភូមិ​រោងបន្លែ​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​រថយន្ដ​ដឹក​អ្នកដំណើរ ពណ៌ បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ៣B ៤១៥៣ បើកបរ​ដោយ​ឈ្មោះ ព្រាប សារឹម ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​។​ចំណែក​អ្នកជិះ​កង់​កង់​ឈ្មោះ​សួស​សុខ​ម៉ែន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​បាន​ស្លាប់​ក្រោយពេល​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *