សន្តិសុខ

សមត្ថកិច្ច​បញ្ជូន​ជន​៦​នាក់​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធគ្រឿងញៀន​

បាត់ដំបង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់​ទៅ​តុលាការ​ពីបទ​ជួញ​ដួ​រ​គ្រឿងញៀន​នៅក្នុង​ស្រុក​មោង​ឬ​ស្សី,​ស្រុក​ភ្នំព្រឹក​,​និង​ក្រុង​បាត់ដំបង​។​

​លោក​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​លើក​ទី​១​ជនសង្ស័យ​ប្រុស​២​នាក់​ដែល​នគរបាល​ក្រុង​បាត់ដំបង​ចាប់ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​។​ឈ្មោះ​ម៉ក់​តា​ហ្វិ​ច​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​ដាំ​ស្ពៃ​សង្កាត់​ស្លា​កែ​ត​និង​ឈ្មោះ​សា​វិ​ន​ប៊ុន​យ៉ុង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​តា​ប៉ុន​ឃុំ​តា​ប៉ុន​ស្រុក​សង្កែ​។​

​សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​ថង់​ទម្ងន់​១,៩១​ក្រាម​ទូរស័ព្ទដៃ​២​គ្រឿង​និង​សម្ភា​រះ​សម្រាប​ច្រក​ថ្នាំញៀន​មួយចំនួន​។​លើក​ទី​២​នៅរ​ដៀល​ថ្ងៃទី​៦​ខែមេសា​នគរបាល​ស្រុក​មោង​ឬ​ស្សី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​មាន​១​ឈ្មោះ​សួស​ជីវ៉ា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ដកហូត​វត្ថុតាង​មាន​ថ្នាំញៀន​ប្រេទ​ម៉ា​ទេ​កក​ក​១​ថង់​ទម្ងន់​០,២៩​ក្រាម​។​បន្តទៅ​ចាប់​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ​ពុំ​សុ​មុន្នី​ហៅ​ស្រី​ស​អាយុ​៤០​ឆ្នាំ​ដកហូត​វត្ថុតាង​ម៉ា​ទឹកកក​២​ង​ហ់​ទម្ងន់​៦,៧៧​ក្រាម​។​

លោក​និមល​បាន​បន្តថា​លើក​ទី​៣​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមេសា​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ប្រស​ក់​សេងហុង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ដកហូត​វ​ត្ងុ​តាង​ថ្នាំញៀន​ម៉ា​ទឹកកក​២​ថង់​ទម្ងន់​៦,៨៥​ក្រាម​កូនជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១​ទូរស័ព្ទដៃ​១​សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​។​និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លើក​ទី​៤​នៅ​យប់​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​នគរបាល​ស្រុក​មោង​ឬ​ស្សី​ឃាត់ខ្លួន​បាន​បាន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​ភូមិ​ស្រម៉​មាស​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោង​ឬ​ស្សី​។​ជនសង្ស័យ​ឈ្មោះ​មិត្ត​លី​ភេទ​ន្រុ​ស​អាយុ​៦១​ឆ្នាំ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​២​ថង់​ទម្ងន់​០,៦៤​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​អាល់​ហ្វា​គ្មាន​ស្លាក​លេខ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *