កម្សាន្ត

​អ៊ីង អ៊ីង​មិនឱ្យ​ស្ងាត់​មែន​៖​នាង​ថតរូប​ពេល​ស្លៀក​ឈុត​ប៊ី​គី​នី​យ៉ាង​សប្បាយ​

ភ្នំពេញ​៖​តារា​សម្តែង​កញ្ញា​អ៊ីង​អ៊ីង​ដែល​ល្បី​ថា​កំពុង​បង្កង​ងើ​ក​ភ្លើង​ស្នេហា​ចាស់​ជាមួយ​តារាចម្រៀង​លោក ម៉ា​ច័ន្ទ​បញ្ញា​ឡើងវិញ​នោះ​ស្រាប់តែ​លេង​ថត​សិច​ស៊ី​កាន់តែខ្លាំង​ជាង​មុន​ដោយ​ស្លៀក​ឈុត​ប៊ី​គី​នី​ឡើង​កប់​ក្រលៀន​ធ្វើឱ្យ​បរិយាកាស​សង្គម​មិន​ស្ងាត់​ឡើយ​។​

​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ កញ្ញា អ៊ីង​អ៊ីង ដែល​ល្បី​ថា​ជា​តារា​ស្រី​មានមុខ​ស្អាត​នោះ ស្រាប់តែ​បាន​បង្ហោះ​វីដេអូ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​រំភើប​។ ដោយ​កំពុង​ស្ថិតក្នុង​ឈុត​ប៊ី​គី​នី ពណ៌​ទឹកក្រូច​បញ្ចេញ​ភាព​សិច​ស៊ី​ឡើង​កប់ៗ​ខ្លាំង​តែម្តង​។ ការបង្ហាញ​លើក​នេះ​របស់​នាង​ធ្វើឱ្យ​អ្នកគាំទ្រ​នាង និង​មហាជន​មើលឃើញ​រាង​ស្លី​ម​ហើយ​សិច​ស៊ី​ដែល​មិន​សរសើរ​មិនបាន​ឡើយ​។

​តារា​ស្រី​រូបនេះ​ជាតា​រា​ចូលចិត្ត​ភាព​សិច​ស៊ី និង​រូប​សម្រស់​ជាប់​រហូតមក មិន​ធ្វើឱ្យ​អ្នកគាំទ្រ​នាង​ស្ងាត់​ឡើយ​។ ជាមួយ​នោះ​នាង​ក៏មាន​ព័ត៌មាន​ល្បី​សម្បូរ​ណ៍​ប្រុសៗ​ជាច្រើន​ចោមរោម​តាម​សុំ​ស្នេហា ខណៈ​តារា​ស្រី​រូបនេះ​ពិតជា​ស្អាត​មានមុខមាត់​ដូច​កូនកាត់​។​

​កញ្ញា អ៊ីង​អ៊ីង និង​លោក ម៉ា ច័ន្ទ​បញ្ញា ជា​គូ​សេ្ន​ហ៍​ស្រឡាញ់គ្នា​អស់​រយៈពេល​យូរ​ឆ្នាំ​មកហើយ​។ ខណៈ​ប្រជាប្រិយភាព​របស់​តារា​ទាំងពីរ​ក៏មាន​ការគាំទ្រ និង​ទទួលស្គាល់​ពី​មហាជន​យ៉ាងច្រើន ផងដែរ​។ ជាពិសេស​គូស្នេហ៍​មួយគូ​នេះ​មិន​ត្រឹមតែ​ស្រឡាញ់គ្នា​នៅក្រៅ​នោះទេ គឺមាន​ស្នាដៃ​ថត​រឿង ដើរ​តួឯក​ជាមួយ គ្នា​ក្នុង​ខ្សែភាពយន្ត​រឿង “​កិច្ចសន្យា​ស្នេហ៍​” របស់​ផលិតកម្ម​រ៉ក កាលពីដើម ឆ្នាំ​២០១៨​។​

​លោក ម៉ា ច័ន្ទ​បញ្ញា ក៏បាន​សម្ដែង​រួមគ្នា​ជាមួយ​ដៃគូ​នឹង​កញ្ញា អ៊ីង​អ៊ីង ក្នុង​បទ​ដែល​ល្បី​ខ្លាំង​គឺ​បទ “​ពីរ​នាក់​បាន​ហើយ​” ដែល​ធ្វើឱ្យ​យុវវ័យ​ជាច្រើន​ពេញចិត្ត និង​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​។​

​សូមបញ្ជាក់ថា តារា​សម្តែង​កញ្ញា អ៊ីង​អ៊ីង សព្វថ្ងៃនេះ​ប្រើ​ហ្វេ​ស​ប៊ុ​ក​ដាក់ឈ្មោះថា “Ing Ing” ដែល​មួយ​រយៈពេល​ចុងក្រោយ​ទទួល​ការគាំទ្រ​។​ជាពិសេស យុវវ័យ ពេញចិត្ត​ជាច្រើន​ចំពោះ​ការបង្ហាញ​សម្រស់​របស់​នាង​ដែលមាន​មុខមាត់​ស្រស់ស្អាត​មិន​ចាញ់​តារា​បរទេស​។​នាង​តែងតែ​បញ្ចេញ​រូប ថត​សិច​ស៊ី​ជាច្រើន​សន្លឹក​ជា​បន្តបន្ទាប់​មិន​ធ្វើឱ្យ​បណ្តាញ​សង្គម​ស្ងាត់​ព័ត៌មាន​នាង​ឡើយ​៕​បូ​រិ​ន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *