ព័ត៌មានអន្តរជាតិ

​អាហ្វ្រិក​ខាងត្បូង​បិទ​ប្រទេស​ស្ងាត់​ពេក​ហ្វូង​តោ​ឡើងមក​ដេក​តាមផ្លូវ​ព្រាត​

ព័ត៌មាន​អន្តរជាតិ​៖​អនុរក្ស​ឧទ្យាន​ជាតិ​ម្នាក់​មានឈ្មោះ​RichardSowry​ដែល​បាន​ដើរល្បាត​នៅក្នុង​ឧទ្យាន​ជាតិ​KrugerNationalPark​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​ប្រទះឃើញ​ហ្វូង​សត្វ​តោ​ឡើងមក​ដេក​តាមផ្លូវ​ព្រោងព្រាត​ស្របពេល​ដែល​ប្រទេស​នេះ​បាន​ចាក់សោរ​មិនឱ្យ​មនុស្ស​ចេញពីផ្ទះ​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូ​វីដ​១៩​។​

គួរឱ្យ​ដឹងថា​ឧទ្យាន​ជាតិ​KrugerNationalPark​ក៏ដូចជា​ឧទ្យាន​ជាតិ​ផ្សេងទៀត​ត្រូវបាន​បិទទ្វារ​តាំងពី​ថ្ងៃទី​២៥​ខែមីនា​មកម្ល៉េះ​។​ហ្វូង​តោ​ភាគច្រើន​ធ្លាប់​ត្រូវបាន​ប្រទះឃើញ​ដោយ​អនុរក្ស​ឧទ្យាន​ជាតិ​នៅតាម​ផ្លូវ​បែបនេះ​តែ​នៅ​ពេលយប់​ប៉ុណ្ណោះ​។​

យ៉ាងណាមិញ​ខណៈពេល​លោក​Sowry​ដែល​បន្តការងារ​អំឡុងពេល​បិទ​ប្រទេស​ដើម្បី​ពិនិត្យមើល​សត្វព្រៃ​និង​យាមកាម​ពួកវា​ពី​អ្នកប្រមាញ់​សត្វ​។​លោក​បាន​ទាញ​ទូរស័ព្ទដៃ​មក​ថតរូប​។​ប៉ុន្តែ​ហ្វូង​តោ​ទាំងនោះ​ហាក់​មិន​អើពើ​ឡើយ ព្រោះ​ពួកវា​បាន​ដេកលក់​អស់​ទៅហើយ​៕Derm rang​

rsc

Leave a Reply

Your email address will not be published. Required fields are marked *