Related Articles
តំបន់ព្រំដែនភាគឦសានទាហានឥណ្ឌា៥នាក់និងជនស៊ីវិល២នាក់ត្រូវបានស្លាប់
អន្តរជាតិ(AL JAZEERA)៖ ក្រុមមន្ត្រីបាននិយាយថា ទាហានឥណ្ឌា៥នាក់ និងជនស៊ីវិល២នាក់បានស្លាប់ក្នុងការវាយប្រហារមួយ ធ្វើឡើងដោយក្រុមប្រដាប់អាវុធនៅក្នុងរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា។ មន្ត្រីប៉ូលិសក្នុងរដ្ឋ Imphal បាននិយាយថា ក្រុមឧទ្ទាមដែលសង្ស័យថាបានវាយឆ្មក់ក្បួនរថយន្តរបស់ទាហានប៉ារ៉ាឥណ្ឌា កាលពីថ្ងៃសៅរ៍ទី១៣ខែ វិច្ឆិកាឆ្នាំ២០២១ដែលកំពុងធ្វើដំណើរទៅត្រួតពិនិត្យភូមិដាច់ស្រយាលមួយក្នុងសង្កាត់ Churachandpur ។ ប៉ូលិសដដែលបានបន្តថា ពួកឧទ្ទាមបានបើកការបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិ។ក្នុងនោះអ្នកស្លាប់រួមមាន វរសេនីយ៍ឯកនៃ Assam Rifles កងកម្លាំងប៉ារ៉ាមួយនៃកងទ័ពឥណ្ឌា ប្រពន្ធ និងកូនប្រុសរបស់គាត់ និងទាហានបួននាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ។ គួរបញ្ជាក់ថា យោងតាមទិន្នន័យ ភេរវកម្មអាស៊ីខាងត្បូង មនុស្សជាង៦.៣៧០នាក់ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុដែលទាក់ទងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងទីក្រុង Manipur ចាប់តាំងពីឆ្នាំ១៩៩២៕ដោយRothana Derm rang
ភ្លើងធូបដុតសែនបង្កជាអគ្គិភ័យឆេះបំផ្លាញផ្ទះ៣ខ្នងផ្ទះអស់ទាំងស្រុង
ខេត្តព្រះសីហនុ៖អគ្គិភ័យបង្កពីភ្លើងធូប ម្ចាស់ដុតសែនរួចបិទទ្វារនាំគ្នាចេញក្រៅ បណ្តាលឱ្យឆេះបំផ្លាញផ្ទះចំនួន៣ខ្នងផ្ទះជាមួយទ្រព្យសម្បតិ្តជាច្រើនអស់ទាំងស្រុង។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៥ ខែមេសា នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានភ្លើងឆេះផ្ទះមួយកើតឡើងបង្កពីម្ចាស់ដុតធូបសែនរួចបិទទ្វារចោល។អគ្គិភ័យនោះបានឆេះផ្ទះចំនួន៣ខ្នងផ្ទះរួមជាមួយទ្រព្យសម្បតិ្ត។ពេលភ្លើងឆេះកម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យក្រុងនិងខេត្ត ជួយចេញអន្តរាគមន៍ជួយពន្លត់។គ្រោះមហន្តរាយនេះបានខូចខាតផ្ទះចំនួន៣និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង។ទី១-ផ្ទះសង់ពីថ្មក្រោមឈើលើដំបូលសង្ក័សី ទំហំ៦មគុណ១២ម។ម្ចាស់ឈ្មោះ ថន សុខម៉េង ភេទស្រី អាយុ៦១ឆ្នាំលក់ខោអាវជជុះ។ផ្ទះទី២-សង់ពីថ្មក្រោមឈើលើដំបូលសង្ក័សីទំហំ៨មគុណ១២ម។ម្ចាស់ឈ្មោះ សោម សារ៉េន អាយុ ៦១ឆ្នាំជាមន្ត្រីមន្ទីរកសិកម្មចូលនិវត្តន៍។ផ្ទះទី៣-សង់ពីថ្មក្រោមឈើលើដំបូលសង្ក័សីទំហំ៨មគុណ៩ម។ម្ចាស់ផ្ទះឈ្មោះ ប៊ុន សេង អាយុ៣៩ឆ្នាំអ្នកលក់ដូរ។ ម្ចាស់ផ្ទះទាំង៣នៅភូមិសង្កាត់ខាងលើ។មូលហេតុបង្កពីផ្ទះទី១-ឈ្មោះថន សុខម៉េងឆេះភ្លើងធូបដុតសែនរួចបិទទ្វារផ្ទះទុកចោល បណ្ដាលឱ្យឆេះផ្ទះរាលដាលដល់អ្នកជិតខាង។ហេតុការណ៍នេះសមត្ថកិច្ចជំនាញបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន៧គ្រឿងប្រើទឹកអស់១២រថយន្ត៕
ផ្តន្ទាទោសចិន៩នាក់ដាក់គុកម្នាក់ៗអស់១ជីវិតរឿងគ្រឿងញៀនជិត៣៥០គីឡូក្រាម
ភ្នំពេញ៖តុលាការរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២១ខែកក្កដាបានផ្តន្ទាទោសជនជាតិចិន៩នាក់ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិតករណីគ្រឿងញៀនជិត ៣៥០គីឡូក្រាម។ សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទចំនួន៩នាក់ជាជនជាតិចិនមានអាយុពី៣៨ដល់៥៨ឆ្នាំ។តុលាការសម្រេចដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត និងពិន័យអ្នកខ្លះ៥០ខ្លះ៨០លានរៀលបង់ចូលថវិការដ្ឋ ក្រោមជាប់ចោទពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងសម្អាតប្រាក់ ។ គួររំលឹកថាកាលពីថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២១សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនក១បានស្រាវជ្រាវបង្ក្រាបនៅ ២គោលដៅផ្សេងគ្នា។នៅត្រង់វីឡាភ្លោះ ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅនិង នៅភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៩នាក់ ។ ក្នុងនោះដកហូតវត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនICEសរុបរួមទម្ងន់ ៣៤៧ គីឡូ៤២៧,៩៩ ក្រាម លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន ។រថយន្ត ម៉ាក TOYOTA ALPHARD ផ្លាកលេខ ភ្នំពេញ 2BE-2973-ម៉ូតូ១គ្រឿងម៉ាក HONDA PCX ផ្លាកលេខ ភ្នំពេញ 1FE-5946-ទូរសព្ទដៃ ចំនួន ១០គ្រឿង និងប្រាក់ ៣០០ ដុល្លារអាមេរិក៕