ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ច​បញ្ជូន​ជន​៣​នាក់​ទៅ​តុលាការ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​

បាត់ដំបង​៖​កម្លាំង​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​។​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រុមទី​១៤​ភូមិ​តា​ព្រួច​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំងបី​នាក់​មាន​១​ឈ្មោះ​ហួន​ឧ​ត្ត​ម​អាយុ​១៨​ឆ្នាំ​នៅ​ឋ​ផូ​មិ​អូរ​តា​នប់​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង ។​២​ឈ្មោះ​សេក​សាយ​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ចម្ការ​សំរោង​ក្រុង​បាត់ដំបង​និង​៣​ឈ្មោះ​ហឿ​ម​សំណាង​ហៅ​ជៀវ​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​រហាល​ឃុំ​ពាម​ឯក​ស្រុក​ឯក​ភ្នំ​។​

ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៤​ថង់​ទម្ងន់​០,៨៨​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​និង​អំពូល​កែឆ្នៃ​សម្រាប់​ប្រើប្រាស់​សម្រាប់​ជក់​ញៀន​១​គ្រឿង​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *