ព័ត៌មានសង្គម សន្តិសុខ

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ប្រើប្រាស់​ប័ណ្ណ​អ្នកកាសែត​តែ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​

ព្រះសីហនុ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​កម្លាំង​ជំនាញ​គ្រឿងញៀន​នគរបាល​ស្រុក​ព្រៃនប់​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ដែល​ប្រើប្រាស់​ប័ណ្ណសម្គាល់ខ្លួន​ជា​អ្នកកាសែត​តែ​ជាប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​។​ការឃាត់ខ្លួន​ជន​នោះ​នៅ​ភូមិ​បត់​គគីរ​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមេសា ឆ្នាំ​២០២០​នេះ​។​


​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ​និ​ន​សុផល​ហៅ​សុខ​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ចំណារ​ឃុំ​អូរ​ឧ​ញ៉ា​ហេង​ស្រុក​ព្រៃនប់​។​ក្នុងនោះ​នគរបាល​ដកហូត​បាន​ថ្នាំញៀន​សរុប​ចំនួន​៥​កញ្ចប់​ម៉ូតូ​១​គ្រឿង​ម៉ាក​FUTUR​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​និង​សម្ភារ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​មួយចំនួនទៀត​។​

​លោក​វរ​ស​នី​យ៍​ទោ​ហួ​យ៉ៃ​អធិការនគរបាល​ស្រុក​ព្រៃនប់​បានឱ្យដឹងថា​សមត្ថកិច្ច​កំពុង​សាកសួរ​សាវតា​បន្ត​ដើម្បី​បញ្ជាក់​ពី​ប័ណ្ណ​សារព័ត៌មាន​នោះ​នៅមាន​សុពលភាព​ឬ​អស់​សុពលភាព​ដោយសារ​ថា​ប័ណ្ណ​សារព័ត៌មាន​នោះ​ចេញ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *