ព័ត៌មានសង្គម សេដ្ឋកិច្ច

​ប្រធាន​មន្ទីរ​សាធារណៈ​ការបញ្ជាក់​ពី​សកម្មភាព​ការងារ​ជួសជុល​និង​ថែទាំ​ផ្លូវ

​​ព្រះវិហារ​៖​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានបញ្ជាក់​ឱ្យដឹងពី​សកម្មភាព​ការងារ​ជួសជុល​និង​ថែទាំ​ផ្លូវ​នៅ​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​ថា​សកម្មភាព​ការងារ​ថែទាំ​ផ្លូវថ្នល់​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​មានដូចជា​៖

១,​សកម្មភាព​ក្រុមការងារ​ថែទាំ​ផ្លូវជាតិ​លេខ​៩៤​ក្រាល​ល្បាយ​ថ្មភ្នំ​ដែលមាន​ប្រវែង​៦១​គីឡូម៉ែត្រ​ចាប់ពី​បំបែក​ផ្លូវជាតិ​លេខ​៩​ទីរួមស្រុក​ឆែប​ដល់​កំពង់​ស្រឡៅ​ព្រំដែន​ខ្មែរ​-​ឡាវ​។​ថ្ងៃនេះ​ក្រុមការងារ​ចាប់ផ្តើម​កៀរ​សម្រួល​ផ្លូវ​និង​ថែម​ល្បាយ​ថ្មភ្នំ​សម្រេចបាន​លទ្ធផល​៥​គីឡូម៉ែត្រ​សរុប​រួម​សម្រេចបាន​ប្រវែង​៥​គី​ឡួ​ម៉ែត្រ​ស្ថិតក្នុង​ឃុំ​កំពង់​ស្រឡៅ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

២,​ក្រុមការងារ​ថែទាំ​ផ្លូវជាតិ​លេខ​៩៥​ថ្ងៃនេះ​បន្ត​ស្រោច​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ​ស្រុត​នៅ​ចន្លោះ​គីឡូម៉ែត្រ​២៩+០០០​ដល់គ​.​ម​៣៨+០០០​សម្រេចបាន​លទ្ធផល​១៧២​ម៉ែត្រការ៉េ​ស្ថិតក្នុង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​លោក​ប្រធាន​មន្ទីរ​សារ​ធា​រណការ​បានស្នើ​សុំ​បងប្អូន​បន្តដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​គ្រួសារ​លោកអ្នក និង​អ្នកដទៃ​៕វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *