ព័ត៌មានសង្គម

“ពង្រឹងមន្ត្រីកាកបាទក្រហមខេត្តក្នុងការត្រៀមឆ្លើយតបពេលមានគ្រោះមហន្តរាយកើតឡើង”

ព្រះវិហារ៖ “វគ្គបណ្តុះបណ្តាលដែលបានធ្វើឡើង មានគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រី អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ” ។

លោកស្រី ចឹកហេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារបានថ្លែងនៅថ្ងៃទី១៧កុម្ភៈឆ្នាំ២០២១នក្នុងឱកាសបើក វគ្គបណ្តុះបណ្តាលសម្រាប់ពង្រឹងសមត្ថភាពដល់ប្រធានក្រុមអ្នកស្ម័គ្រចិត្ត ស្តីពី អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យ ក្នុងគ្រាអាសន្ន។

មន្ត្រីស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារចំនួន ១៥នាក់ មកពីបណ្តាក្រុង ស្រុកទាំង៨ ទទួលបានការផ្តល់ចំណេះដឹងបន្ថែម តាមរយៈវគ្គបណ្តុះបណ្តាលមួយ សម្រាប់ពង្រឹងសមត្ថភាពដល់ប្រធានក្រុមអ្នកស្ម័គ្រចិត្ត ស្តីពី អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យ ក្នុងគ្រាអាសន្ន៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *