Featured ព័ត៌មានសង្គម សន្តិសុខ

ឃុំបុរសខ្មែរនិងបរទេសពាក់ព័ន្ធគ្រឿងញៀនជិត២៥គីឡូក្រាម

ភ្នំពេញ៖តុលាការភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកាបានឃុំខ្លួនបុរសខ្មែរនិងបរទេស៣នាក់ពាក់ព័ន្ធគ្រឿងញៀនជិត២៥គីឡូក្រាមដាក់ពន្ធនាគារជាបណ្តោះអាសន្ន។សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែវច្ឆិកា ឆ្នាំ២០២១ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក១០ បានបង្រ្កាបនៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។

គោលដៅទី១ ជិតផ្សារបឹងត្របែកផ្លាស្សាក្នុង ខណ្ឌចំការមន និងគោលដៅទី២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក  ។ជាមួយនោះចាប់បានជនសង្ស័យ៣នាក់ ខ្មែរវៀតណាមនិងសិង្ហបូរី-ឈ្មោះតាំង លាក អាយុ៦០ឆ្នាំជនជាតិខ្មែរ-ឈ្មោះ GOH SEOW SIAN ជនជាតិ សិង្ហបុរី និង ៣-ឈ្មោះ លី ជាងហ្វុង អាយុ២៧ឆ្នាំ ជនជាតិ វៀតណាម។

សមត្ថកិច្ចបានដកហូតវត្ថុតាង ជាសារធាតុញៀនច្រើនប្រភេទសរុប ទម្ងន់សុទ្ធជាង២៤ គីឡូក្រាម និងសារធាតុផ្សំជាង១ គីឡូក្រាម -ជញ្ជីងថ្លឹង ៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនទៀត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *