ព័ត៌មានសង្គម សន្តិសុខ

​ចាប់ខ្លួន​ឪពុក​បង្កើត​ក្រោយ​បែកធ្លាយ​រឿង​រំលោភ​កូនស្រី​រហូត​មាន​ផ្ទៃពោះ​

មណ្ឌលគិរី​៖​ជនសង្ស័យ​ជា​ឪពុក​បង្កើត​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន​ក្រោយ​ពេលដែល​ជនសង្ស័យ​រូប​នោះបាន​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​ខ្លួនឯង​ជាច្រើន​ដង​រហូត​មាន​ផ្ទៃពោះ​ទើប​បែកធ្លាយ​។​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។​

​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​នេះ​ត្រូវ​ជនសង្ស័យ​ជា​ឪពុក​សារភាពថា​ខ្លួន​ពិតជា​បាន​រំលោភ​លើ​កូនស្រី​ខ្លួនឯង​ដែលមាន​អាយុ​ទើបតែ​១៦​ឆ្នាំ​នោះ​ប្រាកដ​មែន​។​ការរំលោភ​កូនស្រី​ខ្លួនឯង​លើកទីមួយ​គឺ​ចាប់ផ្ដើម​នៅក្នុង​ខែតុលា​ឆ្នាំ ២០១៩​និង​ជា​បន្តបន្ទាប់​រហូតដល់​ទៅ​៩​ដង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីសូ​សុវណ្ណ​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី​បានបញ្ជាក់​អំពី​សកម្មភាព​រំលោភ​នៅ​ព្រឹក​ថ្ងៃទី​២៩​មេសា​នេះ​ថា​ជនសង្ស័យ​ជា​ឪពុក​បានធ្វើ​សកម្មភាព​រំលោភ​កូនស្រី​ខ្លួនឯង​នៅលើផ្ទះ​ពេលយប់​ពេល​ម្ដាយ​មិន​នៅ​។​ដោយ​ឡើងទៅ​ខ្ទប់មាត់​រួច​សម្រាត​ខោអាវ​រំលោភ​បានសម្រេច​នឹង​បន្ត​គំរាម​លើ​កូនស្រី​នោះ​ថា​នឹង​សម្លាប់ចោល​បើសិនជា​ហ៊ាន​ប្រាប់​ទៅ​ម្ដាយ​ឬ​បង​របស់ខ្លួន​។

​លោក​បញ្ជាក់​អំពី​សំដី​ជនសង្ស័យ​ថា​ការរំលោភរ​បស់ជនស​ង្ស័​យ​ទៅលើ​ជនរងគ្រោះ​គឺ​ប្រព្រឹត្ត​នៅលើផ្ទះ​របស់​ខ្លួនឯង​ចំនួន​៣​លើក​និង​បន្តទៅ​រំលោភ​នៅឯ​ខ្ទម​ចាំ​ស្រែ​ចំនួន​៦​លើក​ទៀត​។​លោក​បន្តថា​ដោយសារ​តែមាន​ការរួម​រ័ក​មេត្រី​ជាច្រើនលើក​ច្រើនសារ​បែបនេះ​ជនសង្ស័យ​និង​ជនរងគ្រោះ​ហាក់​មាន​ភាពស្និទ្ធស្នាល​ខុសប្លែក​។​

កូនស្រី​បាន​សួរ​ទៅ​ឪពុក​ថា​នឹង​បន្ត​ការស្រឡាញ់​មកលើ​ខ្លួន​បែបនេះ​ទៀត​ឬក៏​យ៉ាងណា​?​ឪពុក​ចិត្តខ្មៅ​តាំងពី​ពេលនោះ​មក​ក៏​ឈប់​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​កូនស្រី​នោះ​ទៀត​ដែរ​។​រហូត​កូនស្រី​មាន​ផ្ទៃពោះ​ក៏​ចាប់ផ្ដើម​មានការ​សួរនាំ​ពី​ម្ដាយ​ក៏ដូចជា​សាច់ញាតិ​ហើយ​កូនស្រី​បាន​សារភាពថា​ត្រូវ​ឪពុក​បង្កើត​រំលោភ​រហូត​មាន​ផ្ទៃពោះ​។​ពេលនោះ​ហើយ​ដែល​ម្ដាយ​ក៏​សម្រេច​ប្ដឹងទៅ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ឪពុក តែម្ដង​។​
​សូមជម្រាបថា​ករណី​ឪពុក​រំលោភ​កូនបង្កើត​ខ្លួនឯង​រហូត​មាន​ផ្ទៃពោះ​នេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៨​មេសា​២០២០​។​សមត្ថកិច្ច​ឱ្យដឹងថា​ជនសង្ស័យ​ដែល​រំលោភ​កូន​ខ្លួន​បង្កើត​ខ្លួនឯង​ត្រូវបាន​នគ​បាល​ស្រុក​កោះ​ញែក​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០២០​នៅ​ភូមិ​ណង​ប៊ួ​ឃុំ​ណង​ឃី​លឹក​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​

​ជនសង្ស័យ​ដែលជា​ឪពុក​បង្កើត​ឈ្មោះ សិង​សៃ​អាយុ​៤២​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ចំណុច​ទំនប់​បាក់​ខាំ ភូមិ​ណង​ប៊ួ​ឃុំ​ណង​ឃី​លក​ស្រុក​កោះ​ញែក​។​ជនរងគ្រោះ​ឈ្មោះ​ស​.​ធ​.​អាយុ​១៩​ឆ្នាំ​មុខរបរ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​កូន​ក្នុង​ផ្ទៃ​របស់​ជនរងគ្រោះ ជាមួយ​ជីតា ដែលមាន​អាយុ​ក្នុង​ផ្ទៃ​ទើបតែ​៧​ខែ បាន​កើតមក ហើយ​នៅក្នុង​កំឡុង​ខែមេសា​នេះ​៕​ចាន់​បុត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *