ព័ត៌មានសង្គម

ទុក្ខ​កង្វល់​ពលរដ្ឋ​អាជ្ញាធរ​ក្រុង​,​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​

ព្រះ​វិហារៈ​ក្រោយពី​បាន​ស្ដាប់​មតិ​បងប្អូន​ប្រជាពលរដ្ឋ​លើកឡើង​ក្នុង​វេទិកាសាធារណៈ​នូវ​ការ​ប្រឈម​នានា​និង​ទុក្ខ​កង្វល់​រួចមក លោក មាស សុភា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ខេត្តព្រះវិហារ​។​

លោក​បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​អាជ្ញាធរ​ក្រុង​ព្រះវិហារ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ត្រូវ​រួត​រះ​ដោះស្រាយ​នូវ​ការ​ប្រឈម​នានា​និង​ទុក​កង្វល់​ជួន​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា មិនត្រូវ​ទុកចោល​គ្មាន​ការដោះស្រាយ​នោះទេ​។​

​លោក​មាស​សុភា​រួម​និង​ថ្នាក់ដឹកនាំ​ខេត្ត​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកាសាធារណៈ​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩​ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​៣០០​នាក់​ក្នុង​បរិវេណ​សាលាក្រុង​ព្រះវិហារ​។

​ទន្ទឹម​នោះដែរ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកឡើងថា អាជ្ញាធរ​ក្រុង​ពុំ​សូវ​មានការ​ដោះស្រាយ​នូវ​អ្វីដែល​ពួកគាត់​ត្រូវការ​នោះទេ​។​ច្រើនតែ​បណ្ដែត​បណ្ដោយឱ្យ​រឿង​តូចតាច​ប្រែក្លាយ​ទៅជា​រឿង​ធំ​។​ជាក់ស្ដែង​ដូចជា​បញ្ហា​ទំនាស់​ដីធ្លី​តូចតាចរ​វៀង​ព្រំប្រទល់​និង​ព្រំប្រទល់​បញ្ហា​បញ្ជាក់​លិខិតស្នាម​ក្នុង​ការរស់នៅ​ក្នុងសង្គម​មានការ​បាត់បង់​និង​ការយឺតយ៉ាវ​ចំពោះ​ពួកគាត់​ផងដែរ​។​
​លោក​មាស​សុភា​បាន​ជម្រុញ​បន្ថែម​ដល់​អាជ្ញាធរ​ថា​យើង​ត្រូវតែ​រិះរក​មធ្យោបាយ​ណា​ដោះស្រាយ​ដែល​ពលរដ្ឋ​ត្រូវការ​ចាំបាច់​មិនត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​មានចិត្ត​ក្ដៅក្រហាយ​ចំពោះ​យើង​ទេ​។​ព្រោះថា​យើង​ជា​ម៉ែ​ជា​ឪ​របស់​ពួកគាត់​ហើយ​ធ្វើ​យ៉ាណា​ឱ្យស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​កំពុង​ដោះស្រាយ​បញ្ហា​ផ្សេង​ជួន​ពលរដ្ឋ​ផង​នោះ​៕​សៅ​វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *