ព័ត៌មានសង្គម សេដ្ឋកិច្ច

​កសិករ​ធ្វើ​ស្រូវ​ក្នុង​អាងទម្លាប់រីង​អស់​ទឹក​ជួយ​លែងបាន​

​ភ្នំពេញ៖​ដំណាំ​ស្រូវប្រាំង​ជាង​២០០​ហិកតា​នៅក្នុង​ចំណោម​៧៦០​ហិកតា​ដែល​មន្ត្រី​មន្ទីរជំនាញ​អះអាងថា​កសិករ​ធ្វើ​នៅក្នុង​ផ្ទៃ​អាងទឹក​ទម្លាប់​ដែល​រីង​ទឹក​អស់​មិនអាច​ជួយ​បាន​ព្រោះ​កសិករ​ធ្វើ​មិន​ស្តាប់​តាម​ការណែនាំ​។​កន្លងទៅ​មន្ទីរ​ក៏បាន​ជួយ​អន្តរាគមន៍​ដែរ​តែ​ពេលនេះ​គឺ​គ្មាន​ប្រភពទឹក​អាចជួយ​។​

លោក​ប៊ុន​ហ៊ួ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តតាកែវ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​ថា​ដំណាំ​ស្រូវ​ជាង​២០០​ហិកតា​នៅក្នុង​ចំណោម​ស្រូវប្រាំង​៧៦០​ហិកតា​ធ្វើ​លើក​ទី​២​នៅក្នុង​ផ្ទៃ​អាងទឹក​ទម្លាប់​មិន អាចជួយ​សង្គ្រោះ​បានទេ ដោយសារ​ប្រភពទឹក​រីងស្ងួត​អស់ហើយ​។​

​ប្រធាន​មន្ទីរ​បាន​និយាយ​ឱ្យដឹងទៀតថា​អាងទឹក​ទម្លាប់​ស្ថិតនៅ​ក្នុងស្រុក​គី​រី​វង្ស​នេះ​មាន​សមត្ថភាព​តម្កល់​ទឹក​ទុក​បាន​២៦​លាន​ម៉ែត្រគូប​សម្រាប់​ស្រោចស្រព​ផ្ទៃដី​ដំណាំ​ស្រូវប្រាំង​២.៣០០​ហិកតា​។​ជា​អាង​ទទួល​របប​ទឹកភ្លៀង​និង​ទឹកទន្លេ​រាល់​ឆ្នាំ​។​ទឹកទន្លេ​ជន់​ឡើង​ពីរដង​និង​មាន​ភ្លៀង​ធ្លាក់​ដល់​ចុងរដូវ​វស្សា​។​តែ​រដូវវស្សា​កន្លងទៅ​ភ្លៀង​រដូវវស្សា​អស់​មុន​កាលកំណត់​ឯ​ជំនន់​ទន្លេ​មានតែ​ម្តង​ទើប​ធ្វើឱ្យ​កើតមាន​បញ្ហា​រីង​អស់​ទឹក​ពី​ក្នុង​ផ្ទៃ​អាង​បែបនេះ​។​

​លោក​ប៊ុន​ហ៊ួ​បាន​បញ្ជាក់ថា​ការងារ​បង្កបង្កើនផល​ដោយ​ប្រើប្រាស់​ទឹក​អាង​ទម្លាប់​បើ​ប្រជាកសិករ​ស្តាប់​តាម​ការណែនាំ​របស់​សារាចរ​លេខ​១១​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​។​ដែល​មន្ត្រី​ជំនាញ​ក៏ដូចជា​អាជ្ញាធរ​បាន​ប្រាប់​នោះ គឺ​គ្មាន​បញ្ហា​ទេ តែ​គាត់​ធ្វើ​លើក​ទី​១​ហើយ​ធ្វើ​លើក​ទី​២ ទៀត​។ គឺ ចុងក្រោយ​ធ្វើ​នៅក្នុង​ផ្ទៃ​អាង​ដែលមាន​សេសសល់​ទឹក​តិចតួច​ដោយ​សង្ឃឹមលើ​ភ្លៀង​កក់ខែ​ដូច​រាល់​ឆ្នាំ​ដល់​ឆ្នាំនេះ​ខ្សត់​ភ្លៀង​ធ្វើឱ្យ​ស្រូវ​ខ្វះ​ទឹក មិនអាច​ជួយ បាន​។​

​​លោក​ប៊ុន​ហ៊ួ​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តតាកែវ​បាន​បកស្រាយ​ដូចខាងលើ​ជាការ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ​ChhornNorn​ដែល​បាន​សរសេរ​ផ្សាយ​កាលពី​ថ្ងៃទី​៤​ខែឧសភា​ថា​បឹង​ដែលជា​ប្រភពទឹក​ដ៏​សំខាន់​របស់​ប្រជាកសិករ​រាប់ពាន់​គ្រួសារ​នៅក្នុង​ស្រុក​គិរីវង្ស​ខេត្តតាកែវ​។​ត្រូវ​រីង ហួត​ស្របពេល​ដំណាំ​ស្រូវ​ជិត​១​ពាន់​ហិច​តា​កំពុង​ត្រូវការ​ទឹក​ដើម្បី​បន្ត​លូត លា ស់ ។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ឈ្មោះ​ChhronNorn​បាន​សរសេរ​ទៀតថា​ករណីបែបនេះ​បាន​កើតមានឡើង​៣​ទៅ​៤​ដង​ហើយ​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំនេះ​គឺ​រហូត​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​លែង​ហ៊ាន​ធ្វើស្រែ​ប្រាំង​នេះ​ទៅហើយ​។​ប៉ុន្តែ​ដូចជា​មិនទាន់​ឃើញ​អស់លោក​ថ្នាក់ដឹកនាំ​ណា​មាន​ដំណោះស្រាយ​ដូចជា​ការស្តា​របឹង ឬ​ជីក​បឹង​នេះ ឱ្យមាន​ជម្រៅ​ជ្រៅ អាច​ស្តុក​ទឹកបាន​ច្រើន​ដូច​ពី​ជំនាន់​ដើម​នោះទេ​។

​បើ​ករណីនេះ​នៅតែ​បន្ត​កើតមាន​តើ​ឱ្យ​ប្រជាកសិករ​ចំនួន​៥​ភូមិ​រស់នៅ​ទីនេះ​គាត់​អាច​បង្កបង្កើនផល​កសិក​ម្ម​របស់​ពួកគាត់​ដោយ​របៀប​ណា​?​ឬក៏​ទុកឱ្យ​អ្នកស្រែ​បន្ត​ហូរ​ទឹកភ្នែក​ដោយ​គ្មាន​ដំណោះស្រាយ​បែបនេះ​?​អាង​ទម្លាប់​រីង​ទឹក​អស់​(​ហ្វេ​ស​ប៊ុ​ក​)​ដំណាំ​ស្រូវ​ប្រឈម​ការខ្វះ​ទឹក ៕​ខុន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *