សន្តិសុខ

ចាប់បាន​​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​២​នាក់​រួមនិង​វត្ថុតាង​

បាត់​ដប​ង​៖​​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​អន្តរាគមន៍កាលពី​ព្រឹក​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​បាន​ចុះ​ប​ង្ត្រា​ប​ករណី​ជួញដូរនិង​រក្សាទុកថ្នាំញៀន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់។​ការចាប់ខ្លួននៅ​ចំណុច​ភូមិ​រំចេក​១​សង្កាត់​រតន​:​ក្រុង​/​ខេត្តបាត់ដំបង​និង​កម្លាំង​អន្តរាគមន៍​​។​

​ជនសង្ស័យ​ឈ្មោះ​ហម​ចិ​ត្រា​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ចារ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​ឈ្មោះ​គុជ​មាលា​ហៅ​ធំភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​/​ខេត្តបាត់ដំបង​។​

វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​៖១​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE​ចំនួន​៥​ថង់​ទម្ងន់​១២២,៧៨​ក្រាម​។​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១​។​ទូរស័ព្ទដៃ​ចំនួន​២​។​កាបូប​ដាក់​ប្រាក់​ចំនួន​១៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *