ព័ត៌មានសង្គម សន្តិសុខ

ក្មេងរើស​គ្រាប់​បេ​៤០​មកដំលេងផ្ទុះស្លាប់​ម្នាក់​រងរបួសធ្ងន់​​៣​នាក់​

បាត់ដំបង​៖​មានការ​ភ្ញាក់ផ្អើល​ដោយមាន​សំឡេង​ផ្ទុះ​កក្រើក​ដី​នៅ​ចំណុច​អូរជ្រៅ​ស្ថិត​ក្នុងភូមិ​ថ្ថ្មី​ឃុំ​តា​តោក​ស្រុក​សំឡូត​ខេត្តបាត់ដំបង​ដោយ​មានក្មេង​១​ក្រុម​រើស​បាន​គ្រាប់​បេ៤០មួយ​គ្រាប់​ហើយ​យកទៅ​ដំ​លេង​បណ្តាលឱ្យ​ផ្ទុះ​ស្លាប់​ម្នាក់​របួស​បីនាក់​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​។

​លោក​វរសេនីយ៍ឯក​កោ​ស៊ុន​កាំ​ង​អ​ធិ​អធិការនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថា​យុវជន​រងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ​លុច​លី​ណេ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​។​ចំណែក​អ្នករបួសធ្ងន់​ស្រាល​បីនាក់​មាន​៖​ឈ្មោះ​ស្រី​ពេជ្រ ភេទ ស្រី អាយុ ១៦ ឆ្នាំ​​របួស ធ្ងន់​លើ​ផ្ទៃមុខ​។​ឈ្មោះ​ពិន ដា​វុ​ធ​ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​របួសធ្ងន់​ដាច់​ដៃស្តាំ​ត្រឹម កែងដៃ​​និង​ឈ្មោះ នី​ប៊ុន​ណាត​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​​របួសស្រាល​ដាច់​ចុង​ច្រមុះ បន្តិច​។​ទាំង​បួន​នាក់​រស់នៅ​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិសាត់ ។​

​លោក​អធិការ​ស្រុក​បាន​បន្តថា​នៅ​ព្រឹក​កើតហេតុ​មាន​ប្រជាពលរដ្ឋ​មួយក្រុម​ដែលមាន​លំនៅស្ថាន​ស្ថិតនៅ​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិសាត់​បានធ្វើ​ដំណើ​រ​ចូលក្នុង​ព្រៃ​ចំណុច​ភូមិសាស្ត្រ​ខាងលើ​ដើម្បីរ​កដក​ផ្សិត ប៉ក់​ទៅ​លក់​ចិញ្ចឹមជីវិត​។​ពេលនោះ​យុវជន​ម្នាក់​ឈ្មោះ លុច លី​ណេ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ប្រទះឃើញ​គ្រាប់ កាំភ្លើង​ប្រភេទ​B40​មួយ​គ្រាប់​ដែលជា យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សេសសល់​ពីស​ម័ យ​សង្គ្រាម​។​

យុវជន​ក៏បាន​យក​គ្រាប់​នេះ​ទៅ​ដំ​លេង​នៅលើ​គល់ឈើ​នៅក្បែរនោះ​បណ្តាលឱ្យ​ផ្ទុះឡើង​កក្រើក​ដី​បណ្តាលឱ្យ​ស្លាប់​យុវជន​អ្នក​ដំ​គ្រាប់​នោះ​ភ្លាមៗ​នៅ​កន្លែង​។​រីឯ​អ្នក​នៅក្បែរនោះ​ចំនួន​៣​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ពីរ​នាក់​និង​ស្រាល​ម្នាក់​។​

លោក​អធិការ​ស្រុក​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​។​ចំណែក​សាកសព​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ដោយឡែក​លោក​វរសេនីយ៍ឯក​អ៊ុក​សារិន​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣១០​បានឱ្យដឹងថា​ទីកន្លែង​ដែលមាន​ករណី​ផ្ទុះ​គ្រាប់​ខាងលើនេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍នគរបាល​ព្រំដែន​ពាម​តា​ចំណុះ​វរ​សេនា​តូច​លេខ​៣១០​។​

លោក​បាន​បន្តថា​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មាននៅ​រាយប៉ាយ​ច្រើន​ទាំង​នៅលើ​ដី​និង​បង្កប់​ក្នុង​ជម្រៅ​ដី​ហើយ​យូរៗ​ម្តង​ករណី​គ្រោះថ្នាក់​ដោយ​យុទ្ធ​ភ័​ណ្ឌ​នេះ​បាន​បង្កឱ្យមាន​មហន្តរាយ​ដល់​អាយុ​ជិវិត​មនុស្ស​ឬ​ពិការភាព​ផងដែរ​៕

រូប៖ សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *