សន្តិសុខ

​បើករថយន្ត​បុក​ក្បាល​ក្បាល​ថ្ម​ចែកផ្លូវ​បាក់បែក​២​កង់​នៅ​សង្កាត់​បឹងកក់​

​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​យ៉ាង​លឿន​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ត​បែក​កង់​និង​ខូច​យ៉ាន់​ទៅមុខ​លែងរួច​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២៨៩​កែង​និង​ផ្លូវ​៥២៨​ក្នុង​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៩​។​

​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់ទៀត​បើករថយន្ត​ម៉ា​ស្ដា​ពណ៌​ស​ពាក់​ស្លាក​លេខ​រដ្ឋ​062.0279​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​បោះពួយ​ក្នុង​ល្បឿន​លឿន​។​ខណៈ​មក​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាលឱ្យ​បាក់​២​កង់​រថយន្ត​បង្ក​បែក​កង់​ទៅមុខ​លែងរួច​ចំណែក​ម្ចាស់​រថយន្ត​គេចខ្លួនបាត់​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *