ព័ត៌មានសង្គម សន្តិសុខ

​ប្រទះឃើញ​គ្រាប់កាំភ្លើង​ផ្លោង​ចាស់ៗ​មិនទាន់​ផ្ទុះ​ច្រើន​គ្រាប់​ក្នុង​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​នគរបាល​ជំនាញ​អាវុធជាតិផ្ទុះ​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​មាន​គ្រាប់កាំភ្លើង​ផ្លោង​ចាស់ៗ​ចម្រុះ​សល់​ពី​សម័យ​សង្គ្រាម​ចំនួន​៣២​គ្រាប់​។​ដែល​កងវិស្វកម្ម​ធ្វើ​ផ្លូវ​ប្រទះឃើញ​ពេល​ជីក​កាយ​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​ចំណុច​កែង​ផ្លូវ​សេ​តេ​ក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​។​

មន្ត្រីនគរបាល​បាន​បន្តថា​គេ​មិនទាន់​ដឹងថា​គ្រាប់កាំភ្លើង​ចាស់ៗ​នេះ​នៅមាន​កប់​ក្នុង​ដី​ក្បែរ​គ្នា​ទៀត​ឬ​បែបណា​នោះទេ​រង់ចាំ​ផ្នែក​ជំនាញ​ស៊ីម៉ាក់​មក​ពិនិត្យ​បន្ត​។​បច្ចុប្បន្ន​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងអស់​សមត្ថកិច្ច​ហុំ​ព័ទ្ធ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ទីតាំង​ដដែល​រង់ចាំ​ប្រគល់ជូន​ជំនាញ​ស៊ីម៉ាក់​យកទៅ​កម្ទេចចោល និង​ហាម​ដាច់ខាត​មិនឱ្យ​មាន​អ្នក​ចូលទៅ​ប៉ះពាល់​ឡើយ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *