ព័ត៌មានសង្គម

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​នឹង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២០

ភ្នំពេញ​៖​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​នៅ​ចុង​ត្រីមាស​ទី​១​ឆ្នាំ​២០២០​នឹងត្រូវ​បញ្ចប់​អាណត្តិ​ទី​២​របស់ខ្លួន​ហើយនឹង​ត្រូវ​បន្ត​អាណត្តិ​ទី​៣​ទៀត​ដែលមាន​រយៈពេល​៥​ឆ្នាំ​គឺ​ឆ្នាំ​២០២០២០២៤​។​ជាមួយគ្នា​ដើម្បី​ទទួលបាន​ជោគជ័យ​នៅ​អាណត្តិ​ថ្មី​នេះដែរ​ក្រុមប្រឹក្សា​មួយ​នេះ​បាន​ប្តេជ្ញា​ប្រមូលផ្តុំ​លើ​៨​ចំណុច​ធំៗ​។​ក្នុងនេះ​បាន​ផ្តោត​សំខាន់​ផងដែរ​ក្នុងការ​ត្រួតពិនិត្យ​គ្រប់​ចំណុច​នូវ​ផែនការ​យុទ្ធសាស្ត្រ​នា​អាណត្តិ​កន្លងមក​ដើម្បី​បំពេញភារៈកិច្ច​ឱ្យបាន​ទទួលជោគជ័យ​ខ្ពស់​នូវ​អាណត្តិ​ថ្មី​បន្តទៀត​។​

សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​បើក​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៩​បាន​បញ្ជាក់ថា​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​បើក​កិច្ចប្រជុំ​លើក​ទី​៥៣​អាណត្តិ​ទី​២​ដោយមាន​វត្តមាន​សរុប​ចំនួន​៨​រូប​លើ​១១​រូប​។​ជាមួយ​នោះបាន​ដំណើរការ​ក្រោម​អធិបតីភាព លោក តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​។​

​បើតាម​របាយការណ៍រ​បស់​លោក​ទេសរដ្ឋមន្ត្រី​ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ដែលមាន​ជាអាទិ៍ ៖​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៩​មាន​៦៣១​នាក់​។​ក្នុងនោះ​តែងតាំង​ថ្មី​មាន​៥១៣​នាក់​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ជា​លើកចុងក្រោយ​ដោយ​ពី​លាឈប់​ពី​ការងារ​។​

​ចប់​អាណត្តិ​ត្រូវ​បញ្ឈប់​ពី​ការងារ​ចូលនិវត្តន៍​មាន​១១៨​នាក់​។​ក្នុង​ឆ្នាំ​២០១៩​ទាំងមូល​មានការ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​តាម​របប​២​ឆ្នាំមាន​២១.៩០២​នាក់​និង​តែងតាំង​ថ្មី​មាន​៤.៨៩៥​នាក់​។​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ជា​លើកចុងក្រោយ​ដោយ​ពី​លាឈប់​ពី​ការងារ​,​ចប់​អាណត្តិ​ត្រូវ​បញ្ឈប់​ពី​ការងារ​ចូលនិវត្តន៍ មាន​២.២៦១​នាក់ ។​

​សម្រាប់​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​តាម​របប​២​ឆ្នាំ​អនុវត្ត​ក្នុង​ខែមករា​ឆ្នាំ​២០២០​នេះ​មាន​មន្ត្រី​ចំនួន​៤.៨៨៦​រូប​ស្មើនឹង​៣៨​ភាគរយ​នៃ​ចំនួន​ត្រូវ​ប្រកាស​។​សរុប​បានមក​ប្រកាស​មុនពេល​ការចាប់ផ្តើម​ទទួល​ការប្រកាស​បំណុល​របប​២​ឆ្នាំ​ឆ្នាំ​២០២០ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ដែរថា​បន្ទាប់​ពី​បាន​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ទាំង​២​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​លើក​ទី​៥២​។​កំណត់ហេតុ​សំយោគ​និង​កំណត់ហេតុ​ពិស្តារ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​របាយការណ៍​ប្រចាំឆ្នាំ​២០១៩​ស្តីពី​ដំណើរការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ក្នុងនោះ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ពិនិត្យ​ពិភាក្សា​អំពី​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាម​ផ្នែក​នីមួយៗ ១​ការងារ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​២ ការងារ​បង្ការ ទប់ស្កាត់​អំពើពុករលួយ​,៣​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​,៤​ការងារ​ពាក្យ​ប្តឹង​, ៥​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​,៦​ការងារ​ក្នុង​និង​ក្រៅប្រទេស​។​

​វាយតម្លៃ​ខ្ពស់​លើ​ការខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លើ​គ្រប់​រូបភាព​ទាំង​វិស័យ​សាធារណៈ​និង​ឯកជន​ផ្តោតលើ​វិស័យ​អាទិភាព​សំខាន់ៗ​។​ពង្រឹង​កិច្ចសហការ​អន្តរជាតិ​ពិសេស​ការ​អនុវត្តបាន​នូវ​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅតាម​ក្រសួង​ស្ថាប័ន​នានា​ដែល​បានរួម​ចំណែក​កាត់បន្ថយ​អំពើពុករលួយ​។​

​បង្កើន​ប្រាក់ចំណូល​ជាតិ​និង​ជំនឿ​ទុកចិត្ត​ពី​ប្រជាជន​យុវជន​មហាជន​មកលើ​ភាព​ស្អាតស្អំ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​។​សម្រាប់​ទិសដៅ​ឆ្នាំ​២០២០​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ប្រមូលផ្តុំ​លើ​៨​ចំណុច​ធំៗ​។​ជាមួយ​ការ​រំលឹកថា​ផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ​៥​ឆ្នាំ​អាណត្តិ​ទី​២​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​នឹងត្រូវ​បញ្ចប់​នៅ​ចុង​ឆមាស​ទី​១​ឆ្នាំ​២០២០​។​

ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ពិនិត្យ​គ្រប់​ចំណុច​នៃ​ផែនការ​យុទ្ធសាស្ត្រ​នេះ​ដើម្បី​បំពេញ​គ្រប់​ភារកិច្ច​ឱ្យបាន​ជោគជ័យ​យ៉ាងខ្ពស់​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​អាណត្តិ​ថ្មី អាណត្តិ​ទី​៣ ឆ្នាំ​២០២០-២០ ២៤ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *