សន្តិសុខ

​មន្ត្រីអាជ្ញាធរ​អប្សរា​ថាសហការ​ជាមួយ​សមត្ថកិច្ច​ក្រោយពី​ជួប​ជនរងគ្រោះពីការឆបោក

សៀមរាប​៖​អ្នកនាំពាក្យ​អង្គភាព​អាជ្ញាធរ​អប្សរា​បាន​ថ្លែង​នៅមុននេះ​បន្តិច​ថា​យើង​បាននិងកំពុង​សហការ​ជាមួយ​សមត្ថកិច្ច​តាមរក​ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​យកឈ្មោះ​អប្សរា​ទៅ​បោក​ពលរដ្ឋ​យកលុយ មក​សាកសួរ​ឱ្យដល់​ឬ​សគល់​បន្ទាប់ពី​ជួប​ជនរងគ្រោះ​។​

​លោក​ឡុង​កុសល​អ្នកនាំពាក្យ​អង្គភាព​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់ថា​អង្គភាព​អាជ្ញាធរ​អប្សរា​មិនមាន​គោល​ការ​ណា​តម្រូវអោយ​យកលុយ​ពី​ពលរដ្ឋ​ក្នុងការ​សុំច្បាប់​ឬ​សាងសង់​សំណង់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នោះទេ​។​ប៉ុន្តែ​អប្សរា​ផ្តល់​សិទ្ធិ​អោយ​ពលរដ្ឋ​ទៅសុំ​ច្បាប់​ជួសជុលផ្ទះ​ឬ​បន្ទប់ទឹក​ដោយ​មិន​បង់ប្រាក់​។​
​ឯ​លទ្ធផល​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ​ការពិនិត្យ​ជាក់ស្តែង​តាម​លក្ខណ​:​បច្ចេកទេស​របស់​មន្ត្រី​ជំនាញ​។​ប៉ុន្តែ​កាលពី​ថ្ងៃទី​២៧​ខែធ្នូ​ម្សិលមិញ​នេះ​ក៏​ធ្លាយ​មនុស្ស​ពីរ​នាក់​ដើរ​បោក​ពលរដ្ឋ​យកលុយ​២.០០០​ដុល្លារ​ដោយ​អះអាងថា​ពួកខ្លួន​ជា​មន្ត្រី​អាជ្ញាធរ​អប្សរា​ជា​អ្នករត់​ច្បាប់​ឱ្យ​សាងសង់​ផ្ទះ​។

​តាមពិត​ជននេះ​មិនមែនជា​មន្ត្រី​បម្រើការ​ក្នុង​អង្គភាព​អាជ្ញាធរ​អប្សរា​ឡើយ​។ ជននេះ​ទី​១​ឈ្មោះ​វឿ​ង ព្រឿង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ និង​ទី​២ ឈ្មោះ​ជា ហាក់​ស្រុ​ន អាយុ ៥៨​ឆ្នាំ​។ ពួកគេ​បានធ្វើ​សកម្មភាព ក្លែងបន្លំ​នេះ​តាំងពី​ខែសីហា​ឆ្នាំ​២០១៩​មក​ម្លេះ​។​អ្នកនាំពាក្យ​រូបនេះ​ឱ្យដឹងទៀតថា​ក្រោយ​មាន​ហេតុ​ការ​នេះ​ក៏ត្រូវ​បាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ខាន់​ចាន់​សុផល​សរសេរ​ផ្សាយ​ដោយ​ចេតនា​វាយប្រហារ​មកលើ​ស្ថាប​ន័​អប្សរា​។​

​ក្នុងន័យនេះ​ដើម្បី​ជំរាបជូន​សាធារណ​:​ជន​ជ្រាប​អាជ្ញាធរ​អប្សរា​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ភ្លាមៗ​ផងដែរ​។​ទោះបី​លោក​ឡុង​កុសល​មិនទាន់​ទម្លាយ​ស្គាល់ឈ្មោះ​ជនរងគ្រោះ​ក្រោយពី​បាន​ជួប​សាកសួរ​ផ្ទាល់​តែ​លោក​បាន​បញ្ជាក់ថា​អង្គ​ភាពមិន​លើកលែង​ចំពោះ​បុគ្គល​ទាំងពីរ​នាក់​ខាងលើ​នេះឡើយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *