សន្តិសុខ

​ចាប់​ប្តី​និង​ប្រពន្ធ​ជួញដូរ​គ្រឿងញៀន​ដកហូត​វត្ថុតាង​កន្លះ​គីឡូក្រាម​

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្តី​ប្រពន្ធ​និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​កន្លះ​គីឡូក្រាម​។​ខណៈដែល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្លូវ​គីម​អ៊ី​ល​សុង​ក្បែរ​អង់​តែ​ន​ទួលគោក​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ហួត​ចាន់​យ៉ា​រ៉ា​ន​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​គ្រឿងញៀន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​សុខ​ធឿន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​និង​ឈ្មោះ​គង់​ចិន្តា​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​គ្មាន​មុខរបរ​ពិតប្រាកដ​។​

ការបង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​២​នាក់​ប្តី​ប្រពន្ធ​ជាមួយនឹង​គ្រឿងញៀន​កន្លះ​គីឡូក្រាម​។​ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​គ្រឿងញៀន​ត្រូវបាន​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​និង​វត្ថុតាង​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *