ព័ត៌មានសង្គម

អនុវត្ត​គម្រោង​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​នៅខេត្ត​ព្រះវិហារ​​

ព្រះវិហារ​៖​រដ្ឋបាលខេត្ត​បានរៀបចំ​កម្មវិធី​អនុវត្ត​គម្រោង​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​តូច​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​។​កម្មវិធី​នេះ​ក្រោម​អធិបតីភាព​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ដោយមាន​ការចូលរួម​ពី​មន្ត្រីក្រោមឱវាទ​ខេត្ត​ជាច្រើនរូបកាលពី​ថ្ងៃ​៣០​ខែធ្នូ​ឆ្នាំ​២០១៩​​។

លោក​រស់​ស៊ីផា​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទារ​ខេត្ត​បាន​ជម្រាបជូន​នូវ​គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​អនុវត្ត​គម្រោង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​។​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ទទួលបាន​ប្រសិទ្ធភាព​តម្លាភាព​និង​និរន្ត​ភាព​ដែល​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​២០២០​ខាងមុខនេះ​។​

​តា​ប្លែ​ត​ដែល​បានប្រគល់​ជូន​នេះ​គឺ​ជូន​ដល់​ឃុំ​សង្កាត់​ទាំង​៥១​ឃុំ​ទូទាំង​ខេត្ត​ដែលជា​ប្រតិបត្តិ​ករ​ផ្ទាល់​ក្នុងការ​អនុវត្ត​កម្មវិធី​នេះ​។​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​បាន​ថ្លែងថា​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​លើ​សុខមាលភាព​ប្រជាពលរដ្ឋ​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​(២០១៦-២០២៥ )​ដែល​ផ្តោតលើ​សសរស្តម្ភ​ទាំងពីរ​គឺ​ប្រព័ន្ធ​ជំនួយ​និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។​

​ទាំងនេះ​ពិតជា​អាចឈាន​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​និង​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​និរន្តរភាព​។​លោក​បាន​បញ្ជាក់បន្ថែម​ថា​កម្មវិធី​សាច់ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំនេះ​ត្រូវបាន​អនុវត្ត​ជា​បី​ដំណាក់​កាលដែល​សរុប​ទឹកប្រាក់​ក្នុង​កុមារ​មា្ន​ក់ទ​ទួលបាន​ប្រាក់ឧបត្ថម្ភ ៧៦០.០០០ រៀល​៕សៅ​វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *