ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​ក្រសួង​បង្ហាញ​ពី​ជីវៈ​ធម្មជាតិ​ចម្រុះ​រាប់ពាន់​មុខ​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​៥​មិថុនា​ក្រសួងបរិស្ថាន​តែង​ប្រារព្វ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ផ្សារភ្ជាប់​ទៅ​និង​ពិភពលោក​តែង​ប្រារព្ធ​នូវ​”​ទិវា​បរិស្ថាន​ពិភពលោក​៥​មិថុនា​”​។​ដែល​នៅ​កម្ពុជា​តែង​ប្រារព្ធ​ដូចគ្នា​គឺ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​៥​មិថុនា​ដោយ​ប្រធានបទ​សម្រាប់​ឆ្នាំ​២០២០​នេះ​គឺ​”​ការអភិរក្ស​ជីវៈចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​”​។​

​ក្រសួង​បានប្រកាស​នូវ​ខ្លឹមសារ​ថា​ជីវៈចម្រុះ សំដៅ​ដល់​សារពាង្គកាយ​ខុសគ្នា​នៅក្នុង​ប្រភេទ​តែមួយ ឬ​ប្រភេទ​ផ្សេងគ្នា​និង​បណ្តា​សារពាង្គកាយ​រស់​នៃ​គ្រប់លំដាប់​ថ្នាក់​និង​ប្រភព​ទាំងអស់​រួមទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ដែនដី​គោក​ដែនសមុទ្រ​ដែនទឹក​សាប​និង​បណ្តា​ទំនាក់ទំនង​អេកូឡូស៊ី​ដែល​នៅ​។​ក្នុងនោះ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងនេះ​។​
​ដោយឡែក​ប្រទេស​កម្ពុជា​មាននូវ​ធនធាន​ជីវៈចម្រុះ​ដ៏​សម្បូរបែប​ដោយ​ក្នុងនោះ​រួមមាន​ថនិកសត្វ​១២៣​ប្រភេទ​សត្វ​ស្លាប​៥៤៥​ប្រភេទ​ឧរង្គសត្វ​៨៨​ប្រភេទ​រុក្ខជាតិ​តូចៗ​(Vascularplants)​មាន​២.៣០៨​ប្រភេទ​ត្រី​៨៧៤​ប្រភេទ​ផ្កាថ្ម​រឹង​២៤​ប្រភេទ​ផ្កាថ្ម​ទន់​១៤​ប្រភេទ​ស្មៅ​សមុទ្រ​១០​ប្រភេទ​និង​ថលជលិក​៦៣​ប្រភេទ ដែល​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា លើ​ផ្នែក​បរិស្ថាន សេដ្ឋកិច្ច និង​វប្បធម៌​។​

​សព្វថ្ងៃនេះ​ជីវៈចម្រុះ​កំពុង​ទទួលរង​នូ​ការគំរាមកំហែង​ដែល​ទាមទារ​ឲ្យ​មាននូវ​ការអភិរក្ស​ដោយ​ត្រូវមាន​ការចូលរួម​ពី​យើងទាំងអស់គ្នា​គឺ​ដើម្បី​យើងទាំងអស់គ្នា​។​សូម​ចូលរួម​អភិរក្ស​ជីវៈចម្រុះ​ជៀសវាង​ស្តាយក្រោយ​នៅពេលដែល​បាត់បង់​ទៅ​៕​ជ​.​ជឿន​

​ ​រូប​និង​អត្ថបទ​ស្រង់​យក​វេ​ប​សាយ​ក្រសួងបរិស្ថាន​ស្រង់​ពី​ប្រភព​វេ​ប​សាយ​ក្រសួងបរិស្ថាន។

rsc

Leave a Reply

Your email address will not be published. Required fields are marked *