សន្តិសុខ

​រថយន្ត​កូរ៉េ​បុក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់

កំពង់ឆ្នាំង​៖​យុវជន​ម្នាក់​រងរបួស​ធ្ងន់​សន្ល​ប់​ស្តូកស្តឹង​និង​ម្នាក់ទៀត​រងរបួស​ស្រាល​នៅក្នុង​ឧ​ប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​កូរ៉េ​បុក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ពីក្រោយ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ស្ពានថ្ម​ផ្លូវ​ទៅ​ផ្សារ​ក្រោម ព្រំ​ទល់​រវាង​សង្កាត់​ខ្សា​ម និង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​កាលពី​យប់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ។​

​សម​ត្ថិ​ច្ច​បានឱ្យដឹងថា ជនរងគ្រោះ​ម្នាក់​ឈ្មោះ​រឿន សុជា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​រងរបួស​ធ្ងន់​និង​ម្នាក់ទៀត​ឈ្មោះ​មាស​ចាន់​ផល​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​។​ក្រោយពេល​កើតហេតុ​ជ​នង​គ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​ចំណែកឯ​រថយន្ត​កូរ៉េ​បាន​បើក​រត់គេច​បាត់​ស្រ​ម៉ោ​ល​តែម្តង​៕​ហ​.​ចូ​ច

rsc

Leave a Reply

Your email address will not be published. Required fields are marked *