ព័ត៌មានសង្គម សេដ្ឋកិច្ច

មន្ត្រី​អភិរក្ស​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​​ស្វែងរក​សត្វ​ទន្សោងដែល​រងរបួស​

ឧ​ត្ត​រ​មានជ័យ​៖​កម្លាំង​ព្រះសង្ឃ​និង​មន្ត្រី​អភិរក្ស​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ស្វែងរក​សត្វ​ទន្សោង​មួយ​ក្បាល​សង្ស័យ​ជនល្មើស​លបលួច​ចូល​បរបាញ់​និង​ជាប់អន្ទាក់​បាន​រងរបួស​។​ខណ​:​មន្ត្រី​ដើរល្បាត​ប្រទះឃើញ​ស្នាម​ជើងមាន​ឈាម​ស្រក់​។​

ព្រះសង្ឃ​ប៊ុន​សា​លួត​ប្រធាន​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខ​វ័ន​មាន​សង្ឃដីកា​ថា​សត្វ​ទន្សោង​មួយ​ក្បាល​សង្ស័យ​ជនល្មើស​លបលួច​ចូល​បរបាញ់​និង​ជាប់អន្ទាក់​កាលពី​សប្តាហ៍​កន្លងមក​នេះ​។​ខណ​:​កម្លាំង​ការពារ​អភិរក្ស​បាន​ដើរល្បាត​ប្រទះឃើញ​នៅ​ស្នាម​ដានជើង​ក្រោយ​អូស​និង​មាន​ឈាម​ស្រក់​រងរបួស​កំពុង​លាក់ខ្លួន​។​

ព្រះសង្ឃ​បន្តថា​សកម្មភាព​ស្វែងរក​សត្វ​ទន្សោង​រងរបួស​នេះ​បាន​ចែកជា​បី​ក្រុម​។​គឺ​ក្រុមមន្ត្រី​ពេទ្យ​ជំនាញ​,​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​,​ក្រុម​កម្លាំង​ព្រះសង្ឃ​នៅ​ចំណុច​គោលដៅ​ផ្សេងៗ​គ្នា​។​តំបន់ភ្នំ​អណ្តូង​តំបន់ភ្នំ​ក្រោល​និង​តំបន់ភ្នំ​ភ្ជៀ​វ​ស្ថិតនៅ​ភូមិ​ចារ​ថ្មី​ឃុំ​លំ​ទង​ស្រុក​អន្លង់វែង​។​រហូតមកដល់​ពេលនេះ​នៅ​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ​។​

​ព្រះសង្ឃ​មាន​សង្ឃដីកា​បន្ថែមថា បច្ចុប្បន្ន​ដោយ​ស្ថានភាព​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើឱ្យ​បាត់​ស្នាម​ពិបាក​នឹង​ការស្វែងរក​។​តែ​ទោះយ៉ាងណា​កម្លាំង​នៅតែ​បន្ត​រុករក​តាម​តំបន់​និង​ជម្រក​ថ្មី​ផ្សេងទៀត​។​

គួររំលឹកថា​ថ្មីៗ​នេះ​សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​រងរបួស​ដាច់​ជើង​ក្រោយ​ដោយសារតែ​ជាប់អន្ទាក់​របស់​ព្រាន និង​ដាច់ទឹក​ស្មៅ​ជាច្រើន​ថ្ងៃ​ផង​នោះបាន​ងាប់​។​ទោះបីជា​ក្រុមមន្ត្រី​ជំនាញ​និង​មន្ត្រី​ពាក់ព័ន្ធ បាន​ខិតខំ​ព្យាយាម​សង្គ្រោះ​យ៉ាងណាក្តី​៕សាយ

rsc

Leave a Reply

Your email address will not be published. Required fields are marked *