ព័ត៌មានសង្គម សេដ្ឋកិច្ច

​អភិបាល​រាជធានី​សុំឱ្យ​ពលរដ្ឋ​មានការ​យោគយល់​ពី​ការប្រមូល​សំរាម​

ភ្នំពេញ​៖​អភិបាល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យោគយល់​ពី​ការប្រមូល​សំរាម​ខណៈដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ឱ្យ​ក្រុមហ៊ុន​ចំនួន​៣​ដើម្បី​វិនិយោគ​លើ​ការប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ជំនួស​ក្រុមហ៊ុន​ស៊ិន​ទ្រី​ត្រូវបាន​បញ្ចប់​។​

លោក​ឃួ​ង​ស្រេង​បាន​អំពាវនាវ​បែបនេះ​នៅក្នុង​សន្និសីទ​ស្តីពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​កាល​ព្រឹក​ថ្ងៃ​១៦​មិថុនា​២០២០​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​លោក​អភិបាល​បាន​បញ្ជាក់ថា​៖​ក្នុង​រយៈពេល​នេះ​សូម​បងប្អូន​ដែល​មិនទាន់បាន​បង់ថ្លៃ​សំរាម​សូម​ចូលរួម​ជាមួយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ក្នុងការ​បង់ថ្លៃ​ប្រមូល​សំរាម​។​ក្នុងនោះ​យក​សំរាម​ចោល​កន្លែង​និង​តាម​ពេល​កំណត់​ផង​ដើម្បី​ងាយស្រួល​ដល់​ភ្នាក់ងារ​ទៅ​ប្រមូលបាន​ទាន់ពេល​។​

​លោក​ឃួ​ង​ស្រេង​បន្តថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ជ្រើសរើស​ក្រុមហ៊ុន​ចំនួន​៣​ក្រុមហ៊ុន​ដែលមាន​បទពិសោធ​ន៍ក​ម្រិ​ត​អន្តរជាតិ​ក្នុងការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​។​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​មាន​ត្រឹម​ប្រមាណ​ដល់​ទៅ​៣.០០០​តោន​ក្នុង​មួយថ្ងៃ​។​ដូច្នេះ​ទាមទារ​ឱ្យមាន​ក្រុមហ៊ុន​ចំនួន​៣​ទើប​អាច​ប្រមូល​សំរាម​ទាន់ពេលវេលា​។​

លោក​ឃួ​ង​ស្រេង​បាន​បញ្ជាក់ថា​៖​បើតាម​អ្នកជំនាញ​បាន​បង្ហាញថា​ក្រុមហ៊ុន​តែមួយ​មិនអាច​ប្រមូល​សំរាម​បាន​មិន​ទាន់ពេល​ទេ​ព្រោះ​ពលរដ្ឋ​ក្នុង​រាជធានី​កើនឡើង​ដល់​ជាង​៣​លាន​នាក់​។​លោក​សង្ឃឹមថា​ក្រុមហ៊ុន​ទាំងបី​នេះ​នឹង​ប្រមូល​សំរាម​ដោយ​សុ​ក្រិត​និង​ទាន់ពេល​បើ​មិន​ដូច្នេះ​ទេ​បញ្ហា​សំរាម​នៅតែ​ប្រឈម​។​

​លោក​អភិបាល​រាជធានី​បាន​សង្កត់ធ្ងន់ថា​៖​ការគ្រប់គ្រង​សំណល់​រឹង​សំរាម​នៅតែ​ជា​ការងារ​អាទិភាព​ធំ​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​ក្នុងនោះ​មានការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​និង​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​យើង​បានរៀបចំ​រចនាសម្ព័ន្ធ​បង្កើត​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​រូ​ចរាល់​ហើយ​។

​ប៉ុន្តែ​ស្ថិតក្នុង​ដំណាក់កាល​អន្ត​រ​កាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ខ្លះៗ ខណៈ​ពលរដ្ឋ​បាន​កើន​ដល់​ប្រមាណ​៣​លាន​នាក់​កំពុង​រស់នៅក្នុង​ស្នាក់នៅ​រាជធានី​ភ្នំពេញ ។

លោក​ឃួ​ង​ស្រេង​បាន​សំដែង​នូវ​ក្តី​សង្ឃឹមថា​៖​ការផ្លាស់ប្តូ​របៀបរបប​ការងារ​ពី​អ្នកគ្រប់គ្រង​សេវា​មកជា​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ដោយផ្ទាល់​។​ដូច្នេះ​ការប្រមូល​សំណល់​រឹង​.​សំរាម​នៅ​រាជធានី​ភ្នំពេញ​នឹងមាន​ស្ថានភាព​ប្រសើរ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​៕វណ្ណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *