Featured ព័ត៌មានសង្គម សន្តិសុខ

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៥​មិថុនា​ស្លាប់​៧​នាក់​របួស​៥៦​នាក់​និង​រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១.៤៣៨​គ្រឿង​

​ភ្នំពេញ​៖​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០២០​ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដែល កើតឡើង​នៅ​ទូទាំងប្រទេស​មាន​មនុស្ស​ចំនួន​៧​នាក់​របួសធ្ងន់​ស្រាល​៥៦​នាក់​ដោយសារ​ប៉ះទង្គិច​ចំនួន​៨​លើក​។​

​របាយការណ៍ ពី នាយកដ្ឋាន នគរ បាលច រាច រណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ នៅ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ ការ រឹតបន្ដឹង ច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក រកឃើញ មធ្យោបាយ ល្មើស សរុប ចំនួន ១.៤៣៨ គ្រឿង​។​ក្នុងនោះ មាន ម៉ូតូ ចំនួន ៩៨៨ គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អនក្រ . បក នៅ ទូទាំងប្រទេស ។

ដោយឡែក ក្នុង រយៈពេល ២៥ ថ្ងៃ​(​ចាប់ពី ថ្ងៃ ១ ដល់ ថ្ងៃទី ២៥ ខែមិថុនា ) ការ រឹតបន្ដឹង ការអនុវត្ត ច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក រកឃើញ មធ្យោបាយ ល្មើស សរុប ចំនួន ២៨.៥៨៣ គ្រឿង ។​ក្នុងនោះ មាន ម៉ូតូ ចំនួន ២១.០០២ គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អនក្រ . បក នៅ ទូទាំងប្រទេស ។

របាយការណ៍ ដដែល បាន​វាយតម្លៃ​រយៈពេល​២៥​ថ្ងៃ​នៃ​ខែមិថុនា​នេះ​ឃើញថា​ការ​អនុវត្តតាម​អនុក្រឹត្យ ថ្មី ក្នុងការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរកា​ល្អ​ទទួលបាន ការគាំទ្រ ពិសេស អ្នកប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *