ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ សេដ្ឋកិច្ច

ពិធីបុណ្យ​សាច់​ឆ្កែ​នៅតែ​បន្ត​ធ្វើឡើង​នៅក្នុង​ប្រទេស​ចិន​ទោះបី​មាន​បទ​ប្បញ្ញត្តិ​ថ្មី​​ការពារ​សត្វ​ឆ្កែ​ក្តី

ភ្នំពេញ​៖​ទោះបីជា​ប្រទេស​ចិន​បាន​ដក​សត្វ​ឆ្កែ​ចេញពី​កាតាឡុក​បសុសត្វ​ជាតិ​របស់ខ្លួន​នៅ​ចុងខែ​ឧសភា​ឆ្នាំ​២០២០​ដោយ​ការហាមឃាត់​ការលក់​សត្វ​ឆ្កែ​រស់​និង​សាច់​ឆ្កែ​ជា​អាហារ​ក៏ដោយ​ក៏​នៅតែមាន​ពិធីបុណ្យ​សាច់​ឆ្កែ​ដែល​រៀបចំ​ជា​លក្ខណៈ​ឯកជន​នៅ​តំបន់​យូ​លីន​រយៈពេល​១០​ថ្ងៃ​រាប់​ចាប់ពី​ថ្ងៃទី​២១​ខែមិថុនា​។​នេះ​បើ​យោងតាម​អង្គការ​សុខុមាលភាព​សត្វ​ពិភពលោក​FOURPAWS ។​

​ខណៈពេលដែល​មិនមាន​អ្នករៀបចំ​ព្រឹត្តិការណ៍​ផ្លូវការ​អ្នកស្រុក​នៅ​តំបន់​នោះ​នៅតែ​បន្ត​ប្រមូល​ផ្ដុំគ្នា​ដើម្បី​បរិភោគ​សាច់​ឆ្កែ​និង​ផ្លែ​គូលែន​នៅក្នុង​ឱកាស​នៃ​រដូវក្តៅ​។​ដោយ​ប្រឈម​ជាមួយ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​(COVID19)​ដែល​ត្រូវបាន​គេ​សង្ស័យថា​មាន​ដើមកំណើត​នៅក្នុង​ទីផ្សារ​សត្វ​រស់​ផ្ទាល់​នោះ​អង្គការ​FOURPAWS​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ចិន​បញ្ឈប់​ការសម្លាប់​សត្វ​ឆ្កែ​ខុសច្បាប់​នៅ​យូ​លីន​។​បន្ថែម​ពីលើ​ភាព​សាហាវឃោរឃៅ​ដាក់​សត្វ​យ៉ាងធ្ងន់ធ្ងរ​ការសម្លាប់​សត្វ​ដោយ​មិនមាន​អនាម័យ​វា​ជា​កន្លែង​បង្កាត់​វីរុស​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ដូច្នេះ​វា​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​ទូទាំង​ពិភពលោក​។​

​អ្នកសង្កេតការណ៍​ក្នុង​តំបន់​បាន​លើកឡើងថា​ពិធីបុណ្យ​សាច់​ឆ្កែ​ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ក្នុង​ឆ្នាំ ២០០៩​និង​ក្លាយជា​ពិធី​មិន​ផ្លូវការ​ចាប់តាំងពី​ឆ្នាំ​២០១៤​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ចិន​ក្នុងឆ្នាំនេះ​ទៀត​។​មាន​គេ​រាយការណ៍​ទៅ​អង្គការ​FOURPAWS​ថា​រថយន្ត​ដឹកទំនិញ​ជាច្រើន​ដែល​ផ្ទុក​ទៅដោយ​សត្វ​ឆ្កែ​បានមក​ដល់ទី​ក្រុង​យូ​លីន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។

​ពិធីបុណ្យ​ដ៏​កក្រើក​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២១​ខែមិថុនា​ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០​ខែមិថុនា​។​ក្នុងអំឡុងពេល​១០​ថ្ងៃ​នៃ​ពិធីបុណ្យ​នេះ​សត្វ​ឆ្កែ​ប្រមាណ​១.០០០​ក្បាល​នឹង​ត្រូវបាន​ដង្ហែ​នៅក្នុង​ប្រអប់​ឈើ​ចង្អៀត​និង​ទ្រុង​ដែក​ហើយ​ទីបំផុត​ត្រូវបាន​សម្លាប់​ចម្អិន​និង​បរិភោគ​នៅក្នុង​ភោជនីយដ្ឋាន​នៅ​តំបន់​នោះ​។


​លោក​បណ្ឌិត​កា​រ៉ា​ន់​វី​គុ​គ្រេ​ចា​ដែលជា​ពេទ្យសត្វ​និង​ជា​អ្នកគ្រប់គ្រង​គម្រោង​នៃ​យុទ្ធនាការ​ការបញ្ចប់​ការជួញដូរ​សត្វ​ឆ្កែ​និង​ឆ្មា​បាន​និយាយថា​“​វា​ជាការ​ខកចិត្ត​ខ្លាំងណាស់​ដែល​ពិធីបុណ្យ​នេះ​ត្រូវបាន​អនុញ្ញាតិ​ឱ្យ​បន្ត​ដោយ​អាជ្ញាធរ​។​ពួកគេ​បានជ្រើសរើស​ធ្វើជា​បិទ​ភ្នែក​មើលមិនឃើញ​សកម្មភាព​ខុសច្បាប់​នេះ​ទៅវិញ​។​
វា​បង្ហាញថា​ការសម្រេចចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការបញ្ឈប់​ការបែងចែក​សត្វ​ឆ្កែ​ជា​បសុសត្វ​គឺ​ជាក់ស្តែង​គ្រាន់តែ​ជា​និយាយ​មាត់ទទេ​ប៉ុណ្ណោះ​។​ប្រសិនបើ​អាជ្ញាធរ​នៅ​យូ​លីន​មិន​ធ្វើ​អន្តរាគមន៍​ពួកគេ​នឹងមិន​ត្រឹមតែ​ទទួលខុសត្រូវ​រួមគ្នា​ចំពោះ​ការសម្លាប់​សត្វ​ឆ្កែ​រាប់ពាន់​ក្បាល​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ​ទៀតផង​។​និង​យុទ្ធនាការ​ពាណិជ្ជកម្ម​សាច់សត្វ​ឆ្មា​។​


​លោក​បណ្ឌិត​គុ​គ្រេ​ចា​បាន​បន្ថែមទៀតថា​“​លក្ខខណ្ឌ​គ្មាន​អនាម័យ​ដែល​សត្វ​ឆ្កែ​ទាំងនោះ​ត្រូវបាន​គេ​ឃាំង​ទុក​និង​សម្លាប់​នៅឯ​ពិធីបុណ្យ​អាច​បណ្ដាល​នាំឱ្យមាន​ការផ្ទុះ​ឡើង​នូវ​ជំងឺ​ដូចជា​ជំងឺឆ្កួតជ្រូក​និង​ជំងឺ​អាសន្នរោគ​ក៏ដូចជា​ការរីក​រាលដាល​នៃ​វីរុស​ឆ្លង​ពីស​ត្វ​ទៅ​មនុស្ស​ដូចជា​ជំងឺ​កូ​វីដ​១៩​ដែល​យើង​បានឃើញ​រួចមកហើយ​នោះ​។​
ប្រទេស​ចិន​មានឱកាស​ធ្វើជា​ប្រទេស​គំរូ​មួយ​ជាពិសេស​នៅ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ការអនុញ្ញាតឱ្យ​មានការ​ប្រារព្ធ​ពិធី​នេះ​ឡើង​បាន​បង្ហាញថា​ពួកគេ​មិនមាន​ភាពច្បាស់លាស់​ក្នុងការ​ដោះស្រាយ​ហានិភ័យ​សុខភាព​ដែល​កើតចេញពី​ការជួញដូរ​សាច់​ឆ្កែ​និង​ឆ្មា​នេះឡើយ​។​”

•​សត្វ​ឆ្កែ​និង​ឆ្មា​១០​លាន​ក្បាល​ត្រូវបាន​សម្លាប់​នៅ​អាស៊ីអាគ្នេយ៍​ការជួញដូរ​សាច់​ឆ្កែ​និង​ឆ្មា​មិនមែន​មាន​នៅតែ​ប្រទេស​ចិន​នោះទេ​។​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ​FOURPAWS​បានបង្ហាញ​ថា​នៅ​ប្រទេស​វៀតណាម​កម្ពុជា​និង​ឥណ្ឌូនេស៊ី​មាន​ឆ្កែ​និង​ឆ្មា​ប្រមាណ​១០​លាន​ក្បាល​ត្រូវបាន​សម្លាប់​យក​សាច់រ​បស់​ពួកគេ​ជា​រៀងរាល់ឆ្នាំ​។

​ទោះបី​មាន​ចំនួន​នៃ​ប្រជាជន​ក្នុងស្រុក​ដែល​ហូប​សាច់​នេះ​មាន​ចំនួន​តិចតួច​ក៏ដោយ​។​ក្នុងករណី​ជាច្រើន​សត្វ​ចិញ្ចឹម​ដែល​ត្រូវបាន​ចោរលួច​ពី​ម្ចាស់​របស់​វា​ត្រូវបាន​យកមក​ពន្លិចទឹក​ចង​ក​ឬ​ចាក់​ហើយ​ត្រូវបាន​គេ​បរិភោគ​។​ដើម្បី​បញ្ចប់​ការជួញដូរ​សាច់​ឆ្កែ​និង​ឆ្មា​ដោយមាន​និរន្តរភាព​នៅ​អាស៊ីអាគ្នេយ៍​អង្គការ​FOURPAWS​បានចាប់ផ្តើម​យុទ្ធនាការ​មួយ​នៅ​ថ្នាក់​អន្តរជាតិ​និង​ថ្នាក់ជាតិ​។​

​លោក​បណ្ឌិត​គុ​គ្រេ​ចា​មានប្រសាសន៍ថា​“​តាមរយៈ​ការងារ​និង​កិច្ចសហប្រតិបត្តិការ​អប់រំ​ជាមួយ​អាជ្ញាធរ​សហគមន៍​មូលដ្ឋាន​និង​ភាគី​ពាក់ព័ន្ធ​ផ្នែក​ទេសចរណ៍​អង្គការ​FOURPAWS​មាន​គោលដៅ​ចង់​ឲ្យ​រដ្ឋាភិបាល​នៅ​អាស៊ីអាគ្នេយ៍​ណែនាំ​ពង្រឹង​និង​អនុវត្ត​ច្បាប់​ការពារ​សត្វ​ដែល​វា​នឹង​បញ្ចប់​ការចាប់​សត្វ​ឆ្កែ​និង​ឆ្មា​យកមក​សំលាប់​និង​បរិភោគ​” ។

លើសពីនេះ​ទៀត​អង្គការ​FOURPAWS​គាំទ្រ​អង្គការ​សុខុមាលភាព​សត្វ​និង​សហគមន៍​ក្នុងស្រុក​ជាមួយនឹង​កម្មវិធី​ថែរក្សា​សត្វ​អនាថា​។​អង្គការ​FOURPAWS​ក៏​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​សុខុមាលភាព​សត្វ​DMFI​និង​ACPA​ដែល​ការពារ​ប្រឆាំងនឹង​ការជួញដូរ​នៅ​អាស៊ីអាគ្នេយ៍​ក៏ដូចជា​អាស៊ី​សម្រាប់​សម្ព័ន្ធ​សត្វ​ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់​សុខុមាលភាព​សត្វ​ពាសពេញ​ទ្វីបអាស៊ី​៕​សុផល​

rsc

Leave a Reply

Your email address will not be published. Required fields are marked *