សន្តិសុខ

អាវុធហត្ថបញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

មណ្ឌលគិរី៖កម្លាំងអាវុធហត្ថព្រឹកថ្ងៃទី១៣ ខែកញ្ញានេះបានបញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទៅតុលាការខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមច្បាប់។មន្ត្រីអាវុធហត្ថខេត្តមណ្ឌលគិរីបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែកញ្ញាកម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស៣នាក់ជាមួយវត្ថុតាង។ជនសង្ស័យ៣នាក់នោះ-ឈ្មោះ ហ៊ាង ឃាង អាយុ៣១ឆ្នាំ-ឈ្មោះ រិន បូរឹទ្ធ អាយុ២៥ឆ្នាំនិងឈ្មោះសុខប្រុស អាយុ២២ឆ្នាំ។ពួកគេរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវចាប់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់។វត្ថុតាងរឹបអូសបាន-ម៉ូតូ២គ្រឿង-ទូរសព្ទ៣គ្រឿង-ប្រាក់រៀល២.០៨០.០០០រៀល-ម្សៅក្រាម សង្ស័យជាសារធាតុញៀន២កញ្ចប់-ខ្សែដៃ១ខ្សែ-បារីESSE ១កញ្ចប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *