ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនឧបករណ៍ល្មើសច្បាប់ទៅតុលាការនិងចាក់លែងពស់ថ្លាន់ជាង១៤០គីឡូ

ព្រៃវែង៖មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែងបានបង្ក្រាបឧបករណ៍ល្មើសច្បាប់និងពស់ថ្លាន់ ១៤៨គីឡូក្រាមដែលជនខិលខូចប្រើឧបករណ៍ឆក់ហើយបានបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែងបានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះកម្លាំងជំនាញបានបង្ក្រាបករណីឆក់យកពស់ថ្លាន់និងសត្វផ្សេងៗទៀតនៅកោះអន្លង់វិល ភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែងដែលជាកន្លែងអភិរក្សជលផលផ្លូវភក់។

ក្នុងនោះបានដកហូតពស់ថ្លាន់ចំនួន៨ក្បាលទម្ងន់១៤៨គីឡូក្រាម-ដុំអាំងវែទ័រ២គ្រឿង-ដងឆក់ ២ដើម-អាគុយ២គ្រឿង-ខ្សែភ្លើងប្រវែង១២ម៉ែត្រ-ទូកជ័រ២គ្រឿ-ម៉ាស៊ីន១គ្រឿង។ចំណែកជនល្មើសបានរត់គេចខ្លួនបាត់អស់។ចំពោះឧបករណ៍ល្មើសច្បាប់ទាំងនេះត្រូវបានខណ្ឌរដ្ឋបាលជលផលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។រីឯពស់ថ្លាន់ចំនួន៨ក្បាលនេះត្រូវយកចាក់លែងចូលក្នុងព្រៃលិចទឹកវិញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *