Featured ព័ត៌មានសង្គម សន្តិសុខ អប់រំ

នគរបាលហៅស្ត្រីម្នាក់លេងTikTokយកដៃទះប្រដាប់ភេទខ្លួនឯងមកអប់រំ

ពោធិ៍សាត់៖កម្លាំងជំនាញបានហៅស្ត្រីវ័យក្មេងជាអ្នកលេងTikTok មកអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ករណីប្រើដៃទះប្រដាប់ភេទខ្លួនឯងជាញឹកញយបង្កជាអសីលធម៌សង្គម។សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២ នគរបាលជំនាញបានហៅស្ត្រីវ័យក្មេងម្នាក់មកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ខណៈរូបគេប្រើដៃទះប្រដាប់ភេទខ្លួនឯងជាញឹកញយក្នុងបណ្តាញTikTok។អំពើនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ស្ត្រីខ្មែរ ព្រោះតែការភ្លើតភ្លើនសប្បាយ អត់ឱ្យតម្លៃខ្លួនឯងដែលចូលចិត្តបង្កើតចរិកអាសអាភាស។ស្ត្រីដែលហៅមកអប់រំនោះឈ្មោះ ជុកម៉ារីយុំ ហៅលីតា អាយុ១៩ឆ្នាំនៅភូមិសារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។បច្ចុប្បន្នជាអ្នករត់តុនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនេះបានសន្យាថា “ទី១-ចាប់ពីធ្វើកិច្ចសន្យានេះតទៅនាងខ្ញុំឈប់បង្ហោះរូបអាសអាភាសទៅលើបណ្តាញសង្គម TikTok និងហ្វេសប៊ុកឈ្មោះ តិកតុក ម៉ាក់តា ខ្ញុំនិងលុបចោលនូវរូបអាសអាភាសទាំងអស់ដែលបានបង្ហោះកន្លងមក”។“ទី២-ពេលត្រឡប់ទៅកន្លែងធ្វើការវិញនាងខ្ញុំឈប់ធ្វើអំពើណាដែលសង្គមស្អប់ខ្ពើមទៀតហើយ និងឈប់ស្លៀកលិចលើលិចក្រោមចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។បើនាងខ្ញុំមិនគោរពតាមកិច្ចសន្យាទេនាងខ្ញុំទទួលខុសត្រូវចំពោះមុខច្បាប់”៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *