ព័ត៌មានសង្គម

កម្ពុជាបន្តទទួលឥទ្ធិពល ខ្សោយពីសម្ពាធខ្ពស់ ពីប្រទេសចិន

(ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ)

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ ពីស្ថានភាពធាតុអាកាសនៅកម្ពុជាថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ។មន្ត្រីក្រសួងធនធានទឹកបានបន្តថា នៅថ្ងៃទី៧ ខែមករាឆ្នាំ២០២៤ កម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ១-តំបន់វាលទំនាប⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប⁃ សីតុណ្ហភាពអប្បបរមាពី២០-២៤°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។៣-តំបន់មាត់សមុទ្រ⁃សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C  ខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី⁃រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *