Featured ព័ត៌មានសង្គម សន្តិសុខ

ចាក់ស្រីស្នេហ៍ឱ្យស្លាប់ក្នុងថ្លុកឈាមរួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ

ព្រៃវែង៖បុរសម្នាក់បានចាក់សម្លាប់ស្រីស្នេហ៍ឱ្យស្លាប់ក្នុងថ្លុកឈាមរួចចាក់សម្លាប់ខ្លួនឯងតាមក្រោយសង្ស័យជម្លោះស្នេហាត្រីកោណ។មន្ត្រីនគរបាលបានឱ្យដឹងថា ករណីធ្វើអត្តឃាតនិងអំពើឃាតកម្មបានកើតឡើងរវាងបុរសនិងស្ត្រីស្នេហ៍វ័យចំណាស់នេះបានកើតឡើងនៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែងកាលពីយប់ថ្ងៃទី២២ ខែសីហាឆ្នាំ២០២២។ស្ត្រីដែលស្លាប់ឈ្មោះ គង់ វណ្ណា អាយុ៥៦ឆ្នាំជាស្ត្រីមេម៉ាយមានកូន២នាក់នៅភូមិឃុំកើតហេតុ។ចំណែកជនដៃដល់ឈ្មោះ ហង្ស វ៉ាន អាយុ៦០ឆ្នាំមានប្រពន្ធនិងកូន៨នាក់នៅក្នុងភូមិឃុំជាមួយគ្នា។អ្នកទាំ២បានលួចទាក់ទងស្រឡាញ់គ្នាអស់ពេលជាច្រើនខែមកហើយ ដោយភាគីខាងប្រុសបានទៅស៊ីឈ្នួលដេកយាមបង្គោលអង់តែនទូរសព្ទនៅកណ្តាលវាលស្រែ។រីឯខាងស្រីទៅធ្វើស្រែក្បែនោះដែរពួកគេសារសងរាល់ថ្ងៃក៏ត្រូវរ៉ូវគ្នា។ក្រោយមកខាងស្រីបានទៅស៊ីឈ្នួលដាំបាយឱ្យគេ ហើយមានទំនាក់ទំនងស្នេហាជាមួយអ្នកថ្មីទៀតទើបធ្វើឱ្យមានទំនាស់កើតឡើង។នៅយប់កើតហេតុជនសង្ស័យបានឡើងទៅលើផ្ទះស្ត្រីរងគ្រោះ ហើយនិយាយសុំត្រូវគ្នាវិញ។តែខាងស្រីមិនព្រមទើបជនដៃដល់ប្រើកាំបិតចុងស្រួចចាក់ស្ត្រីរងគ្រោះ៣កាំបិតបណ្តាលឱ្យស្លាប់ភ្លាម។ក្រោយមកទើបជនដៃដល់ចេញទៅក្រៅចាក់ខ្លួនឯង១កាំបិតចំទ្រូងខាងឆ្វេងហើយរត់ទៅផ្ទះរបស់ខ្លួនដែលមានចម្ងាយជាង២០០ម៉ែត្រពីផ្ទះខាងស្រីហើយដេកស្លាប់នៅលើផ្ទះតែម្តង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *