សន្តិសុខ

បុរសម្នាក់ចុះបេះផ្លែឈូកម្នាក់ឯងក្នុងស្រែបណ្ដាលឱ្យលង់ទឹកស្លាប់

ពោធិ៍សាត់៖បុរសម្នាក់បានចុះបេះផ្លែឈូកក្នុងស្រែម្នាក់ឯងបណ្ដាលឱ្យលង់ទឹកស្លាប់កាលពីរសៀលថ្ងៃទី២២ ខែសីហាឆ្នាំ២០២២។ហេតុការណ៍នេះកើតឡើងនៅក្នុងស្រែរបស់ឈ្មោះម៉ា វណ្ណា ស្ថិតក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។នគរបាលស្រុកបាកានបានឱ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍បានទទួលព័ត៌មានថាមានមនុស្សស្លាប់ដោយលង់ទឹក។ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងចុះទៅដល់កន្លែងកើតហេតុ នឹងបានពិនិត្យសាកសពជនរងគ្រោះឈ្មោះ ឃុន ប៊ូរិន អាយុ ៣២ឆ្នាំ រស់នៅភូមិស្វាយដូនកែវ១ ឃុំស្វាយដូនកែវ ស្រុកបាកាន ពិតជាស្លាប់ដោយសារលង់ទឹកមែន។បុរសខាងលើបានទៅបេះផ្លែឈូកនៅខាងកើតផ្ទះហើយបុរសរូបនេះមានជំងឺប្រចាំកាយគឺឆ្កួតជ្រូក។សមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *