ព័ត៌មានសង្គម

ជនសង្ស័យយកដាវកាប់គេឱ្យរបួសធ្ងន់រួចរត់គេចខ្លួនបាត់(មានវីដេអូ)

ក្រចេះ៖ជនសង្ស័យបានយកដាវមកកាប់លើជនរងគ្រោះកំពុងអង្គុយលេងជាមួយក្រុមគ្រួសារ ជាច្រើនដាវបណ្តាលឱ្យរងរបួសធ្ងន់ដឹកទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។រីឯជនដៃដល់បានរត់គេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើងនៅភូមិភ្នំខៀវ​ ឃុំអូរកណ្ដៀរសែនជ័យ​ ស្រុកសំបូរ​ ខេត្តក្រចេះ​ កាលពីយប់ថ្ងៃទី២២ ខែសីហាឆ្នាំ២០២២។មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា ជនសង្ស័យឈ្មោះម៉ាន់ ហួសាន់ អាយុ៤២ឆ្នាំជាខ្មែរអីស្លាមនៅភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។ចំណែកជនរងគ្រោះឈ្មោះ មីក​ សបអី ​អាយុ៤២ឆ្នាំ​ជាខ្មែរអីស្លាមនៅភូមិ ឃុំជាមួយគ្នា។មុនកើតហេតុជនរងគ្រោះ​ឈ្មោះមីក​ សបអី​ កំពុងអង្គុយលេង​ជាមួយក្រុមគ្រួសារ ពេលនោះជនសង្ស័យឈ្មោះម៉ាន់​ ហួសាន់​ បានដើរសំដៅមករកជនរងគ្រោះ ដោយមានកាន់ដាវមកជាមួយផង។ពេលដើរមកដល់កៀកជនសង្ស័យបានកាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសជាទម្ងន់ដោយជនរងគ្រោះមិនបានដឹងខ្លួនមុន។

បន្ទាប់មកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង។ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនចូលទៅទឹកដីខេត្តស្ទឹងត្រែងក្នុងភូមិវាលរំពេ ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងដើម្បីគេចខ្លួន។បច្ចុប្បន្នកម្លាំងនគបាល ស្រុកសំបូរ ខេត្តក្រចេះ កំពុងសហការជាមួយកម្លាំងនគរបាល ខេត្តស្ទឹងត្រែងចុះស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់យកមកចាត់ការតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *