សន្តិសុខ

សមត្ថកិច្ចចាប់ជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ធំ៖កម្លាំងនគរបាលបានចាប់ជនសង្ស័យ៦នាក់ករណីគ្រឿងញៀននៅភូមិល្ហុងឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី៩ខែកុម្ភ:ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖កម្លាំងនគរបាលស្រុកស្ទោងសហការជាមួយនគរបាលប៉ុស្តិ៍ចំណាលើ,ប៉ុស្តិ៍កំពង់ចិនជើង,បានត្រួតពិនិត្យទៅលើជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់នៅមុខវិទ្យាល័យរុងរឿងភូមិបុសតាសោមឃុំរុងរឿង ស្រុកស្ទោងខេត្តកំពង់ធំ។

ជនសង្ស័យមានឈ្មោះមិលឈិតអាយុ ២២ឆ្នាំ,ឈ្មោះ ចេន ភូផាអាយុ ១៧ឆ្នាំ,ឈ្មោះ ណូ រ៉ានីអាយុ ២១ឆ្នាំ,ឈ្មោះអឿន ស្រីនិចភេទស្រីអាយុ១៩ឆ្នាំ,ឈ្មោះម៉ីស្រីចាន់ភេទស្រីអាយុ ១៨ឆ្នាំនិងឈ្មោះ ឆានរ៉ុមអាយុ ២៣ឆ្នាំ។

សមត្ថកិច្ចដកហូតវត្ថុតាងមាន៖ទូរស័ព្ទដៃចំនួន ៤គ្រឿង,ផៅវឺបេង១,កាបូបដៃសម្រាប់ដាក់លុយ៤,ដែកកេះ២,ម៉ូតូ១គ្រឿង។ករណីនេះកម្លាំងជំនាញគ្រឿងញៀនកសាងសំណុំរឿងតាមនីតិវិធី៕ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *