Featured ព័ត៌មានសង្គម

គោរពជូនពរជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលព្រះមហាក្សត្រ បានប្រទានគោរមងារជា“សម្ដេចកិត្តិសង្គហបណ្ឌិត”

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងនិងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម។ សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ក្នុងឱកាសព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា“សម្ដេចកិត្តិសង្គហបណ្ឌិត”។ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ“សម្តេចកិត្តិសង្គហបណ្ឌិត”ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមពី ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជា «សម្តេចកិត្តិសង្គហបណ្ឌិត» តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។សម្ដេចកិត្តិសង្គហបណ្ឌិត ស័ក្តិសមយ៉ាងប្រត្យក្ស ដោយទទួលបាននូវគោរមងារដ៏វិសេសវិសាលខាងលើនេះ ដែលជានិច្ចកាល សម្តេចកិត្តិសង្គហបណ្ឌិត ជាឥស្សរជនជាតិដ៏គត់មត់ បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិបានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ជាថ្មីម្ដងទៀត យើងខ្ញុំសូមជូនពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ខាងមុខនេះ ជូន សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ញ៉ែម ​សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *