ព័ត៌មានសង្គម

​ប្រធាន​សអក​ខេត្ត​នាំយក​អំណោយ​ជូន​អ​តី​យុទ្ធជន​និង​ពលរដ្ឋ​ក្រីក្រ

ព្រះវិហារ​៖​ប្រធាន សអក ខេត្តព្រះវិហារ​បាន​នាំយក​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ជូន​ដល់ អ​តី​យុទ្ធជន និង ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក ។​

​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ និង​ជា ប្រធាន ស​.​អ​.​ក ខេត្តព្រះវិហារ បាន​ដឹកនាំ​ក្រុមការងារ សអក ខេត្ត​, ប្រធាន​/​អនុប្រធាន សអក ក្រុង​, ប្រធាន​សាខា និង​អាជ្ញាធរ​ដែនដី ចុះសួរសុខទុក្ខ​សមាជិក​អតីតយុទ្ធជន ចំនួន ៥​គ្រួសារ និង​ប្រជាពលរដ្ឋ​ក្រីក្រ ១១​គ្រួសារ ស្ថិតក្នុង​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។

​អតីតយុទ្ធជន ចំនួន ៥​គ្រួសារ មាន​រាយ​នាម​ដូចខាងក្រោម ៖១.​ឈ្មោះ អ៊ុន រ៉េត ភេទ​ប្រុស ជា​និវត្តជន រស់នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​២.​ឈ្មោះ ព្រំ សុខុម ភេទ​ប្រុស ជា​ជនពិការ រស់នៅ​ភូមិ​គោក​បេង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​
៣.​ឈ្មោះ នង មឿ​ន ភេទ​ស្រី ជា​គ្រួសារ​ពលី រស់នៅ​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​៤.​ឈ្មោះ កែវ សាមី ភេទ​ស្រី ជា​គ្រួសារ​ពលី រស់នៅ​ភូមិ​ភារកិច្ច សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។ ៥.​ឈ្មោះ អ៊ុក ណាន ភេទ​ស្រី ជា​គ្រួសារ​ពលី រស់នៅ​ភូមិ​ប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។

​គ្រួសារ​នីមួយៗ​ទទួលបាន​ថវិកា​ចំនួន ៣០.០០០​រៀល​, អង្ករ​, ប៊ីចេង​,​ទឹកដោះគោ​, ទឹកស៊ីអ៊ីវ​និង​ស្ករសរ​។​ក្នុងនោះ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​១១​គ្រួសារ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ ក្នុង​១​គ្រួសារៗ​ទទួលបាន​ថវិកា​ចំនួន ២០.០០០​រៀល ស្ករសរ​និង​ប៊ីចេង​៕ប៊ូ រ៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *