ព័ត៌មានសង្គម សន្តិសុខ

​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​វ៉ៃ​ទន្ទ្រាន​នឹង​ជីក​ក៏​កាយ​ស្នើរ​តែ​អស់​១​ចំហៀង​ភ្នំ​

ព្រះ​វិហារៈ​ទីតាំង​ដីព្រៃ​កូនភ្នំ​១​កន្លែង​ដែល​ស្ថិតក្នុង​ភូមិ​អូរ​ចាក់​ស្រា​ឃុំ​ស្រ​យ៉ង​ខាងត្បូង​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​ដី​នោះ​បើតាម​ការបញ្ជាក់​ពី​ពលរដ្ឋ​ដែល​រស់នៅ​ជិតៗ​តំបន់​ខាងលើ​គឺ​ពួកគាត់​ហៅ​ឈ្មោះថា​ភ្នំ​(​មា​យ៉ី​ម​)​តែ​បច្ចុប្បន្ន​ភ្នំ​មា​យ៉ី​ម​នេះ​ត្រូវបាន​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​វ៉ៃ​ទន្ទ្រាន​នឹង​ជីក​ក៏​កាយ​ស្នើរ​តែ​អស់​១​ចំហៀង​ភ្នំ​ទៅហើយ​។​

​មិនតែប៉ុណ្ណោះ​ក្រុម​ឈ្មួញ​ទាំង​នោះបាន​នឹង​ជីក​បង្គោលរបង​ថ្ម​ដាំ​ព័ទ្ធជុំវិញ​បរិវេណ​ភ្នំ​នោះ​ទៀតផង​។​ពាក់​ព​ន្ធ័​នឹង​ករណីនេះ​លោក​ក្រូច​ស្រប​មេឃុំ​ស្រ​យ៉ង​ត្បូង​បានឱ្យដឹងនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០ថា​៖​លោក​មិន​បានដឹង​រឿង​នោះទេ​។​លោ​កថា​មិនដឹង​គេ​មានច្បាប់​ឬ​មិនមាន​ច្បាប់​នោះទេ​តែបើ​តាម​ឮ​គេ​ថា​គឺមាន​ក្រុមហ៊ុន​ចិន​១​មក​ជីក​ថ្ម​ហ្នឹង​ដើម្បី​យកទៅ​ធ្វើ​តារាង​យន្តហោះ​។​

ដោយឡែក​លោកប៉ា​ង​យៀ​ត​អភិបាលស្រុក​គូលែន​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា​ដី​នេះ​មិនមែនជា​ដីភ្នំ​នោះទេ​វា​ជា​ដី​ទូល​ហើយ​កន្លងមក​ខាង​ជំនាញ​មន្ទីរ​រ៉ែ​នឹង​ថាមពល​ខេត្ត​រួម​ជាមួយនឹង​ក្រសួង​គេ​បាន​ចុះមក​ពិនិត្យ​ម្តងមកហើយ​ដែរ​។​គេ​បម្រុង​នឹង​រៀបចំ​ជីក​យក​រ៉ែ​ថ្ម​នៅ​ចំណុច​ទីតាំង​​នោះ​។​លោក​បាន​បន្តថា​បើសិន​ជា​អ្នក​សា​ព័ត៌មាន​យើង​ចង់​ជ្រាប​ច្បាស់​សូម​សួរ​ទៅ​ប្រធាន​មន្ទីរ​រ៉ែ​នឹង​ថាមពល​ខេត្ត​ទៅ​ព្រោះ​គេ​ជំនាញ​ស្រាប់​។​

ជុំវិញ​នឹង​ករណីនេះ​លោក​យូ​ចិន្តា​យុទ្ធ​ប្រធាន​មន្ទីរ​រ៉ែ​នឹង​ថាមពល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថាៈ​ដី​ដែល​គេ​វ៉ៃ​នឹង​ឈួ​ស​ឆាយ​ក៏​កាយ​នោះ​មិនមែនជា​ដីភ្នំ​នោះទេ​វា​ជា​ដី​ទួល​។​ក្នុងកា​ឈួ​ស​ឆាយ​ទៀតសោត​មិនទាន់​មានច្បាប់​អនុញាត​ឱ្យបាន​នៅឡើយ​នោះទេ​។​

តែបើ​ទោះបី​ធ្វើ​ឈួ​ស​ឆាយ​វ៉ៃ​ព្រៃ​បាន​ប៉ុណ្ណឹង​ហើយ​ប្រសិន​ក្រសួង​មិន​ចេញ​ច្បាប់​ឱ្យ​ក៏​ផ្លូវ​នឹង​ដី​ទីនោះ​វា​បានផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​តំបន់​នោះ​ប្រើប្រាស់​ជា​សម្បត្តិ​សាធារណៈ​ដែរ​។​លោក​បន្តរ​ទៀតថា​ដីភ្នំ​ខាងលើ​នោះ​គឺ​គេ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​តំបន់​នោះ​៕​​ញ៉ែម សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *