ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ត្រី​ពង​កូន​

ខេត្តពោធិសាត់​:​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្ត​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​រដូវ​ទឹក​ឡើងជា​រដូវ​ត្រី​ពង​កូន​ដែល​ច្បាប់​បាន​ហាមឃាត់​។​ការបង្ក្រាប​បទល្មើស​នេសាទ​គោលដៅ​ទី​១​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​បាកាន​ធ្វើឡើង​នៅ​ថ្ងៃ​១២​ខែកញ្ញា​២០២០​នៅ​ចំណុច​កោះ​កណ្ដាល​ឃុំ​មេទឹក​ស្រុក​បាកាន​ខេត្តពោធិ៍សាត់ ។​

សមត្ថកិច្ច​បាន​បំផ្លាញចោល​របាំង​ស្បៃ​មុង​ចំនួន​១០​កន្លែង​ប្រវែង​១.២០០​ម៉ែ​ត្រកង​ស្បែ​មុង​២២​មាត់​បង្គោល​ចម្រឹង​២៥០​ដើម​និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​មួយចំនួន​ចូលទៅក្នុង​ទន្លេ​វិញ​។​នៅ​ថ្ងៃ​ដដែល​នេះ​ក្រុមការងារ​ចម្រុះ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ចាប់ពី​ឃុំ​កំពង់ហ្លួង​រហូតដល់​ភូមិ​ជ្រោយ​ស្ដី​ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ ។​
​សមត្ថកិច្ច​បាន​បំផ្លាញចោល​នូវរ​បាំងសាច់​អួន​ក្រឡា​៤​ខ្សែ​ប្រវែង​៨០០​ម៉ែត្រ​និង​ក្បាល​ប​៦​គ្រឿង​។​ដោយឡែក​របាំង​ស្បៃ​មុង​៥​ខ្សែ​ប្រវែង​៦០០​ម៉ែត្រ​លង់​កង​ស្បៃ​មុង​១០​មាត់​បង្គោល​ចម្រឹង​៣៥០​ដើម​និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​មួយចំនួន​ចូលក្នុង​ទន្លេ​វិញ​។​

លោក​ខូ​យ​រី​ដា​អភិបាលរង​ខេត្តពោធិ៍សាត់​ក៏បាន​អំពាវនាវ​ដល់​ក្រុមការងារ​ចម្រុះ​ត្រូវតែ​ពង្រឹង​ការងារ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ​ឱ្យបាន​ដូច​ភ្លៀងរលឹម​នៅ​ធ្វើយ៉ាងណា​ឱ្យ​បទល្មើស​នេសាទ​មានការ​ថយចុះ​នៅ​កម្រិត​តិច​បំផុត ៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *