Featured សន្តិសុខ

ករណី​​រើស​បាន​គ្រឿងញៀនជាង​៤០​គីឡូក្រាម​ឃាត់ខ្លួន​មេបញ្ជាការរង​យោធា​ស្រុក​ម្នាក់

​ស្ទឹងត្រែង​៖​មេបញ្ជាការរង​យោធា​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ម្នាក់​ប្រចាំ​ទិស​ព្រំដែន​កម្ពុជា​ឡាវ​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​២​គីឡូក្រាម​។​ការឃាត់ខ្លួន​នៅ​ចំណុច​អាហារ​ដ្ឋា​ន​ម្លប់​ត្នោត​ស្ថិត​ក្នុងភូមិ​ស្ពានថ្ម​សង្កាត់​ស្រះ​ឫស្សី​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​កាលពី​យប់​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០២០​។​

​សូម​រំលឹកថា​កន្លងទៅ​ថ្មីៗ​នេះ​ត្រូវគេ​រាយការណ៍​ថាៈ​យោធា​ម្នាក់​ល្បាត​នៅ​តំបន់​ព្រំដែន​កម្ពុជា​ឡាវ​ក្បែរ​បន្ទាយ​របស់ខ្លួន​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​ស្វាយ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​យោធា​ដើរល្បាត​បាន​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ដឹក​គ្រឿងញៀន​ចំនួន​២​កា​រ៉ុង​ស្មើ​និង​៤២​កញ្ចប់​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​។​

​ពេលនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដួល​ហើយ​ទុកចោល​រួច​គេចខ្លួន​អ្នកឃើញ​ម៉ូតូ​និង​កា​រ៉ុង​ច្រកថ្នាំ​ញៀន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បន្ទាប់​នោះមក​គាត់​រាយការណ៍​ជូន​ថ្នាក់លើ​ចំនួន​៤២​ដុំ​និង​ម៉ូតូ​មួយគ្រឿង​។​ក្រោយមកទៀត​គ្រឿងញៀន​ទាំងអស់នោះ​ក៏បាន​ប្រគល់​ឱ្យទៅ​កងរាជអាវុធហត្ថ​ខេត្ត​និង​មានការ​ចូលរួម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​។​

​ពេលនោះ​សមត្ថកិច្ច​បានបញ្ជាក់​ថាៈ​គ្រឿងញៀន​ចំនួន​៤២​កញ្ចប់​មាន​ទម្ងន់​ប្រមាណ​ជាង​៤១​គីឡូក្រាម​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​។​ក្រោយពេល​មាន​ករណីនេះ​កើតឡើង​សមត្ថកិច្ច​នគ​បាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បាន​ស្រាវជ្រាវ​រហូត​ឈានដល់​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ​ប្រភេទ​កេ​ត​តា​មីន​ទំនងជា​សុទ្ធ​។​រីឯ​ជនសង្ស័យ​គឺជា​មេបញ្ជាការរង​យោធា​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ដែល​បានដឹង​ហេតុការណ៍​គ្រឿងញៀន​មុនគេ​។​


​លោក​ចែម​ផានិត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថាៈ​ដោយមាន​ការចង្អុលបង្ហាញ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​ថ្នាំញៀន​ម្នាក់​និង​ថ្នាំ​ចំនួន​២​កញ្ចប់​ធំ​ប្រភេទ​កេ​ត​មីន​។​ជនសង្ស័យ​គឺជា​មេបញ្ជាការរង​យោធា​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ឈ្មោះ​អ៊ុក​ដំកើង​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​បាន​រក្សាទុក​គ្រឿងញៀន​ចំនួន​២​ដុំ​មាន​ទម្ងន់​២​គីឡូក្រាម​ដែល​បាន​ដកចេញ​ចេញ​ក្នុងចំណោម​គ្រឿងញៀន​៤២​ដុំ​។​

 

​សរុបមក​កម្លាំងយោធា​ល្បាត​រើស​បាន​ថ្នាំញៀន​៤២​កញ្ចប់​ធំ​ហើយ​បានប្រគល់​ឱ្យទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កន្លងមក​។​តែ​បែរជា​មេបញ្ជាការរង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​លាក់ទុក​ចំនួន​២​កញ្ចប់​ធំ ស្វែងរក​ទីផ្សារងងឹត​ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ឃាត់ខ្លួន​តែម្ដង​៕​សុ ខុម​

rsc

Leave a Reply

Your email address will not be published. Required fields are marked *