មុខម្ហូប

​ភ្លាសាច់គោ​អង្ករលីង​

+ គ្រឿងផ្សំ​– សាច់គោ (​សាច់​ភ្លៅ​ក្រហម​គ្មាន​ខ្លាញ់​) ៣​ខាំ​– អង្ករលីង ២​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​– ស្ករស កន្លះ​ស្លាបព្រា​បាយ​– គល់​ស្លឹកគ្រៃ ២​គល់​– ខ្ទឹមស ៧​កំពឹស​– ក្រូចឆ្មារ ២​ផ្លែ​– ម្ទេស​ហុយ ១​ស្លាបព្រា​បាយ​– ខ្ទឹមក្រហម ២​មើម​– ជី​អង្កាម​– ជីរ​ណា​
– ស្លឹក​ខ្ទឹម​– ជី​ក្រហម​
+ វិធី​ធ្វើ​– លាង​សាច់គោ​ឲ្យ​ស្អាត ហាន់​ជា​ដុំ​តូចៗ​– ហាន់​គល់​ស្លឹកគ្រៃ ជីរ​ណា ស្លឹក​ខ្ទឹម ខ្ទឹមក្រហម ម្ទេស ឲ្យ​ល្អិតៗ ហាន់​ខ្ទឹមស​ជា​បន្ទះៗ​– យក​សាច់គោ​ដែល​ហាន់​ហើយ ដាក់​គ្រឿង​ទឹកត្រី អង្ករលីង ស្ករស ច្របាច់​ក្រូចឆ្មារ ដាក់​គល់​ស្លឹកគ្រៃ ជីរ​ណា ស្លឹក​ខ្ទឹម ខ្ទឹមក្រហម ម្ទេស​ហុយ ចូល​រួច​កូរ​ឲ្យ​សព្វ​គ្រឿង ដួស​ដាក់​ចាន បន្ថែម​ខ្ទឹមស ម្ទេស និង​ជី​អង្កាម ជីរ​ក្រហម រួច​ជាការ​ស្រេច ៕ ប្រភព​: រស្មី​កម្ពុជា​

rsc

Leave a Reply

Your email address will not be published. Required fields are marked *