ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

មន្ត្រី​ជំនា​ញក​.​ប​.​ប​ប្រាប់​អាជីវករ​កុំ​យកឈ្មោះ​មណ្ឌលគិរី​មក​ក្លែងបន្លំ​នាំឱ្យ​ខូច​ផលិតផល​ទូទៅ​ក្នុង​ខេត្ត

​ខេត្តមណ្ឌលគិរី​៖​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០​នេះ​ក្រុមមន្ត្រី​ជំនាញ​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្តមណ្ឌលគិរី​(​ក​.​ប​.​ប​)​បាន​ចុះ​ពិនិត្យ​ការលក់ដូរ​របស់​អាជីវ​ករ​ក្នុង​ផ្សារ​និង​ណែនាំ​កុំឱ្យ​យកឈ្មោះ​មណ្ឌលគិរី​មកប្រើប្រាស់​ក្លែងបន្លំ​ដែល​អាច​នាំឱ្យ​ខូច​ឈ្មោះ​ដល់​ផលិតផល​ជាទូទៅ​ក្នុង​ខេត្តមណ្ឌលគិរី​។​

​លោក​ណា​ល់​វិចិត្រ​ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​បាន​ដឹកនាំ​កម្លាំង​ចុះ​ណែនាំ​អាជីវករ​ដែល​លក់​បន្លែ​ផ្លែឈើ​និង​ផលិតផល​សម្រេច​ឱ្យបាន​ត្រឹមត្រូវ​និង​ប្រាប់​ពី​ប្រភព​ពិតប្រាកដ​ដល់​អ្នកទិញ​ចៀសវាង​ការ​ក្លែងបន្លំ​ប្រភព​។​

​លោក​ណា​ល់​វិចិត្រ​បានឱ្យដឹងថា​៖​មន្ត្រី​របស់លោក​បា​នស​ហ​ការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ​ដែនដី​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ផលិតផល​ទំនិញ​វេច​ខ្ចប់​គ្រឿង​កំប៉ុង​ម៉ាស់​អាល់កុល​ជែ​ល​លាងដៃ​សម្លាប់​មេរោគ​។​ជាមួយ​នោះ​ស្រាវជ្រាវ​ផលិតផល​បារី​ម៉ាក​Jet​ក្នុង​ផ្សារ​សែន​មនោ​រម្យ​តាម​ម៉ា​ត​ហាង​លក់ទំនិញ​និង​ឱសថស្ថាន​ជុំវិញ​ផ្សារ​សែន​មនោ​រម្យ​ស្ថិតក្នុង​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ ។​


​មន្ត្រី​ជំនាញ​បញ្ជាក់ថា​៖​ការចុះពិនិត្យ​ទំនិញ​និង​បន្លែ​ផ្លែឈើ​ជាច្រើន​មុខ​នេះ​ជា​លទ្ធផល​គឺ​ក្រុមការងារ​បាន​សង្កេតឃើញ​ថា​តម្លៃ​ម៉ាស់​ជែ​ល​និង​អាល់កុល​លក់​មាន​ការឡើង​ថ្លៃ​បន្តិចបន្តួច​ក្នុងអំឡុង​ពេលដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។​តែ​ពេលនេះ​ត្រឡប់មក​សភាព​ដូច​ធម្មតា​វិញ​ហើយ​។​ដោយឡែក​បារី​ម៉ាក​Jet​មិនមាន​ចរាចរ​លក់​ក្នុង​ខេត្តមណ្ឌលគិរី​នេះ​ទេ​៕​​សេះស

rsc

Leave a Reply

Your email address will not be published. Required fields are marked *