ព័ត៌មានសង្គម

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ

ព្រះវិហារ៖ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃ២១ខែមករាឆ្នាំ២០២១បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែធ្នូឆ្នាំ២០២០និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១ ។កិច្ចប្រជុំនេះក្រោមវត្តមានលោកឧត្ដមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តនិងមានការចូលរួមពីមន្ត្រីចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

លោកឧត្ដមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តបានក្រើនរំលឹកបន្ថែមទៅដល់អធិការក្រុងស្រុកទាំងអស់លើការងាររក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពខ្ពស់។

ជាមួយនោះត្រូវចូលរួមសហការជាមួយស្ថាប័នផ្សេងៗក្នុងការចុះជួយប្រជាពលរដ្ឋហើយត្រូវទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗ។ជាពិសេសគឺបទល្មើសគ្រឿងញៀនល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមានឡើងនៅតាមទិសដៅដែលខ្លួនទទួលខុសត្រូវដើម្បីរក្សាឱ្យបាននូវសុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ៕វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *