សន្តិសុខ

ចាប់ជនសង្ស័យ​២​នាក់ករណីគ្រឿងញៀននិងវត្ថុតាង​១៧​កញ្ចប់​

កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកភ្នំស្រួចបានឃាត់ជនសង្ស័យម្នាក់ករណីគ្រឿងញៀននិងវត្ថុតាង១៧​កញ្ចប់ស្ថិត​នៅ​ក្នុងភូមិ​ឈើ​នាង​ខ្ពស់​ឃុំ​តាំង​ស្យា​ស្រុក​ភ្នំស្រួចកាលពីរសៀលថ្ងៃ​ទី​២៦​ខែ​មករាឆ្នាំ​២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ​ខាត់​សៅ​រឹត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ត្នោត​ព្រែក​ឃុំ​តាំង​ស្យា​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។ជននេះបានសារភាពថា៖ខ្លួន​បានទិញ​ថ្នាំ​ញៀន​ពីឈ្មោះ​ នួន​ សា​មិត​ ភេទ​ស្រី​ អាយុ​៥៩​ឆ្នាំ​ នៅ​ចំណុច​រោង​បឹង​ស្រែ​ ស្ថិត​ក្នុងភូមិ​ក្រាំង​ធំ​ ឃុំ​តាំង​សំរោង​ស្រុក​ភ្នំស្រួច​។ជាមួយនោះសមត្ថកិច្ចក៏ឈានដល់ការចាប់បានម្នាក់ទៀត។

​កម្លាំងបាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖ម្សៅ​ក្រាម​ពណ៌​ ស​ថ្លា​ចំនួន​២​កញ្ចប់​តូច​ សង្ស័យ​ជា​គ្រឿងញៀន,​ម៉ូតូ​១​គ្រឿង​ម៉ាក​MSLAZ​ ពណ៌​ស​ លាយ​ខ្មៅ​គ្មាន​ផ្លាក​លេខ​។បច្ចុប្បន្ននគរបាល​ស្រុក​ភ្នំស្រួច​បានកសាង​សុំ​ណុំ​រឿង​បញ្ជូនបន្តតាម​នីតិវិធី​៕សេះស

rsc

Leave a Reply

Your email address will not be published. Required fields are marked *