សន្តិសុខ

ឆេះឃ្លាំងស្ដុកទំនិញមួយកន្លែងស្លាប់មនុស្ស២នាក់ក្នុងខណ្ឌបឹងកេងកង

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុនឡុងភឿងបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ក្នុងហេតុការណ៍នេះ។ឃ្លាំងស្ដុកទំនិញនេះ ស្ថិតក្នុង ដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកងកាលពីទៀបភ្លឺ ចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១សមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍យកសពចេញ។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថា អគ្គិភ័យដែលឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង មិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងសហការគ្នាជួយអន្តរាគមន៍។


តាមការបញ្ជាក់ពីម្ចាស់ទីតាំង ឃ្លាំងខាងលើមានស្ដុកនៅថង់ផ្លាស្ទិច, គ្រឿងជ័រ និងសម្ភារមួយចំនួនធំ។ ដោយឡែកចំពោះមូលហេតុដែលនាំឱ្យកើតអគ្គិភ័យ និងការខូចខាតសមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ៕ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *