Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ចុះបង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់និងដកហូតវត្ថុតាងមួយចំនួនធំ

ព្រះវិហារ៖ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិចំបក់សែនជ័យឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារត្រូវសមត្ថកិច្ចចុះបង្ក្រាបនិងដកហូតវត្ថុតាងមួយចំនួនធំដើម្បីបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់។


លោកវុធសាវីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារបានឱ្យដឹងនៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២១ថា៖លោកបានដឹកនាំកម្លាំងចម្រុះមានមន្ត្រីនគរបាល,នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត,នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត។

កម្លាំងសមត្ថកិច្ចបានចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងក្នុងស្រុកជាំក្សាន្តនេះជាលទ្ធផលបានរឹបអូសវត្ថុតាងរួមមាន៖ម៉ាស៊ីនវាលតាបឈូស,និងឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀតរួចបញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតដើម្បីចាត់ការទៅតាមច្បាប់។


លោកវុធសាវីបានបន្តថា៖ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះគឺឈ្មួញជួលឱ្យប្រជាពលរដ្ឋធ្វើ។ស្របពេលដែលលោកដឹកនាំកម្លាំងចុះទៅគឺឈ្មួញបានឈប់បណ្តោះអាសន្នដោយបន្សល់ទុកនូវសម្ភារនិងឈើចម្រុះជាច្រើនប្រភេទ។លោកបន្តថា៖ទីតាំងសិប្បកម្មកែច្នៃឈើនៅកន្លែងណាក៏ដោយដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទេនោះគឺត្រូវតែបង្រ្កាប៕វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *