សន្តិសុខ

ដាច់ភ្លើងម្ចាស់យកទៀនមកដុតបំភ្លឺ បណ្ដាលឱ្យឆេះផ្ទះខ្ទេច

កំពង់ចាម៖អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយខ្នងទំហំ៦គុណ៧ម៉ែត្រ សង់អំពីឈើប្រកស័ង្កសីជញ្ជាំងស័ង្កសីស្ថិតក្នុងភូមិអូរពីរ ឃុំដងក្ដារស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមកាលពីវេលាម៉ោងជាង៣ទៀបភ្លឺនៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ ។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះ ពៅ ពឿន ភេទប្រុស អាយុ ៦៤ឆ្នាំ ប្រពន្ធឈ្មោះ សេង ចាន់នឿន អាយុ ៥៣ឆ្នាំ។មូលហេតុដែលបង្កគ្រោះអគ្គិភ័យមកពីម្ចាស់ផ្ទះបានដុតទៀនបំភ្លឺដោយសារដាច់ចរន្តអគ្គិសនី ។

មន្ត្រីបានបន្តថា៖ សម្ភារខូចខាតមានមាស ៣ជី,ផ្លាកទីន១តំឡឹង,ម៉ូតូ ១គ្រឿង,ទូរស័ព្ទ ១គ្រឿង,ប្រាក់១០០ដុល្លារ ប្រាក់រៀល ២០ម៉ឺនរៀល,សម្ភារប្រើប្រាស់មួយចំនួនធំ៕ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *