សន្តិសុខ

រថយន្តបើកលឿនបុកម៉ូតូឆ្លងផ្លូវបណ្ដាលឱ្យយុវជនម្នាក់ស្លាប់

បាត់ដំបង៖រថយន្តម៉ាកតូយូតាហាយឡេនឌ័របានបើកបុកម៉ូតូពេលកំពុងឆ្លងផ្លូវបណ្តាលឱ្យយុវជនម្នាក់ស្លាប់។ហេតុការណ៍នេះនៅលើផ្លូវជាតិលេខ៥ត្រង់ក្រុមទី៩ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅស្រុកថ្មគោលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៥ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា៖ រថយន្តដែលបុកម៉ូតូម៉ាកតូយូតាហាយឡេនឌ័រពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2Ak-8278បើក ក្នុងល្បឿនលឿន។ដល់កន្លែងកើតហេតុ មានម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខបាត់ដំបង1E-1645ជិះចេញពីខ្លោងទ្វារវត្តឆ្លងផ្លូវត្រូវ រថយន្តបុក បណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់។

ជនរងគ្រោះឈ្មោះ រិន សុថាវី ភេទប្រុសអាយុ១៣ ឆ្នាំ រស់នៅភូមិជ្រោយស្តៅឃុំជ្រោយស្តៅស្រុកថ្មគោល ខេត្តបាត់ដំបង។ចំណែករថយន្តបើករត់គេចមកដល់ភូមិព្រះពន្លា ឃុំរូងជ្រៃក៏ទុករថយន្តចោល រួចអ្នកបើកបរចុះរត់គេចខ្លួនបាត់ ៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *