សន្តិសុខ

រថយន្តនិងម៉ូតូបុកគ្នាស្លាប់២នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកព្រៃនប់

ព្រះសីហនុ៖រថយន្តនិងម៉ូតូបានបើកបុកគ្នាបណ្តាលឱ្យមានអ្នកស្លាប់២នាក់និងរបួសធ្ងន់ម្នាក់នៅលើផ្លូវជាតិលេខ៤ក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ហេតុការណ៍កើតឡើងរវាងម៉ូតូម៉ាក ហុងដាពាក់ផ្លាកលេខ ព្រះសីហនុ 1F-2750 បើកបរដោយឈ្មោះ អេ ញ៉េប ភេទប្រុស អាយុ ៤៩ឆ្នាំ និងអ្នករួមដំណើរ ពីរនាក់ឈ្មោះ គល់ ហេន ភេទស្រី អាយុ ៥០ឆ្នាំ និងឈ្មោះ ស្រីមឿត អាយុ២ឆ្នាំ។ អ្នកទាំង៣ នៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

មន្ត្រីដដែលបានបន្តថា៖ម៉ូតូបើកឆ្លងផ្លូវ ពេលនោះមានរថយន្តម៉ាកនីសាន់ ពាក់ផ្លាកលេខព្រះសីហនុ 2C-8896 មកបុកម៉ូតូដែលជិះឌុបគ្នា៣នាក់នេះ បណ្តាលឱ្យ២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ។

ជនរងគ្រោះឈ្មោះ អេ ញ៉េប អ្នកបើកបរម៉ូតូ ស្លាប់ឈ្មោះ គល់ ហេន អ្នករួមដំណើររបួសធ្ងន់និងក្មេងស្រីឈ្មោះ ស្រីមឿតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។បច្ចុប្បន្ន រថយន្ត និងម៉ូតូសមត្ថកិច្ចយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយពេលក្រោយ៕ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *